{"asset":"news","key":"6708","locale":"km","id":"news:6708:km","entityId":"news:6708","canonicalUrl":"https://www.kps-tv.com/km/news/detail/6708","state":"ready","title":"ម្ចាស់ក្រុមហ៊ុនផលិត និងនាំចូលចែកចាយយានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវណែនាំអំពីសុវត្ថិភាពបឋមជាភាសាខ្មែរ មុនចរាចរលក់នៅលើទីផ្សារកម្ពុជា","summary":"ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ណែនាំឱ្យអ្នកផលិត នាំចូល និងលក់យានយន្តអគ្គិសនី រៀបចំសេចក្តីណែនាំសុវត្ថិភាពជាភាសាខ្មែរ មានរូបភាព និងវីដេអូ ព្រមទាំងណែនាំអ្នកប្រើប្រាស់មុនប្រគល់យានយន្ត។","body":"(ភ្នំពេញ) ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសដែលផលិត នាំចូល ឬលក់យានយន្តអគ្គិសនីទាំងអស់ រៀបចំសេចក្តីណែនាំសុវត្ថិភាពជាភាសាខ្មែរ មានរូបភាពបង្ហាញពីវិធីប្រើប្រាស់ និងការប្រុងប្រយ័ត្ន មុនដាក់លក់លើទីផ្សារកម្ពុជា។\nក្រសួងបន្ថែមថា ដើម្បីការពារ ទប់ស្កាត់ និងបញ្ចៀសហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត នាំចូល និងចរាចរលក់យានយន្តអគ្គិសនីគ្រប់ប្រភេទដូចខាងក្រោម៖\n១. ត្រូវរៀបចំគោលការណ៍ណែនាំ អំពីសុវត្ថិភាពបឋមជាភាសាខ្មែរដោយភ្ជាប់រូបភាព នៃការប្រើប្រាស់យានយន្ត អគ្គិសនីគ្រប់ប្រភេទ មុននឹងចរាចរលក់នៅលើទីផ្សារ ដើម្បីដោះស្រាយករណីដូចខាងក្រោម៖\n- ការគាំងប្រព័ន្ធយានយន្ត ដែលមិនអាចបើកទ្វារឬបង្អួចបាន\n - ការឆេះ ឬផ្ទុះអាគុយ នៅពេលប៉ះទង្គិច\n - ការឡើងកំដៅអាគុយ នៅពេលបញ្ចូលចរន្តអគ្គិសនី (អាគុយមិនសាកភ្លើង ឬប្រភពផ្គត់ផ្គង់ចរន្ត អគ្គិសនីមានបន្ទុកទាប ឬខ្ពស់ជាងស្តង់ដារកំណត់)\n - ការប្រើប្រាស់ដុំសាកចរន្តអគ្គិសនីនៅតាមផ្ទះ តាមស្ថានីយ នៅពេលអាគុយកំពុងមានកំដៅខ្ពស់ និងនៅពេលកំពុងមានភ្លៀង\n - ការឆ្លងប្រព័ន្ធអគ្គិសនីនៅពេលបើកបរក្នុងរដូវវស្សា ឆ្លងកាត់ផ្លូវទឹកលិច និងកំពុងលាងយានយន្ត។ល។\n២. បង្កើតជាវីដេអូខ្លីៗ (Video Clip) នៅក្នុងចំណុចទី១ខាងលើ ដើម្បីណែនាំអំពីគោលការណ៍សុវត្ថិភាពបឋម នៃការប្រើប្រាស់យានយន្តអគ្គិសនីគ្រប់ប្រភេទ។\n ៣. បង្រៀននិងណែនាំដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនីពីសុវត្ថិភាពបឋម និងហានិភ័យដែលអាចកើតមាន មុននឹងប្រគល់ជូន។\n ៤. យានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវចុះបញ្ជីបញ្ជាក់ពីសុវត្ថិភាពស្របទៅតាមការតម្រូវនៃស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេសតាមការណែនាំ ឬប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។\n ៥. ផ្តល់កិច្ចសហការដល់មន្ត្រីអធិការកិច្ចស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕\nដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13573","languageVersionId":"7363","visibilityVersion":"2","versionToken":"a1.ulCaWc80-RKZMQ0D4NI_IIbVlHaCBwAAJtY1zXmKRH4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-21T03:11:37Z"}