{"asset":"news","key":"6713","locale":"km","id":"news:6713:km","entityId":"news:6713","canonicalUrl":"https://www.kps-tv.com/km/news/detail/6713","state":"ready","title":"ខេត្តស្ទឹងត្រែង គ្រោងបើករោងចក្រកែច្នៃសរសៃសូត្រធម្មជាតិ ដោយក្រុមហ៊ុនហ័ងអាញ់វៀតណាម","summary":"តាមប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ក្រុមហ៊ុនហ័ងអាញ់វៀតណាមគ្រោងបង្កើតរោងចក្រកែច្នៃសរសៃសូត្រធម្មជាតិក្នុងខេត្ត។ បច្ចុប្បន្ន ផលិតផលសូត្រត្រូវដឹកទៅកែច្នៃនៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម មុននាំចេញទៅឥណ្ឌា។","body":"ស្ទឹងត្រែង៖ ក្រុមហ៊ុនកសិកម្ម «ហ័ងអាញ់វៀតណាម» ដែលមានទីតាំងនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង គ្រោងនឹងបើករោងចក្រកែច្នៃសរសៃសូត្រធម្មជាតិ នៅក្នុងខេត្តស្ទឹងត្រែង នាពេលខាងមុខ។ ការគ្រោងវិនិយោគនេះ ធ្វើឡើងបន្ទាប់ពីមានសំណើពី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។\n\n នេះបើតាមការឲ្យដឹងពីលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា ភាគីក្រុមហ៊ុនបានសន្យាឆ្លើយតបតាមសំណើរបស់អភិបាលខេត្ត ដោយគ្រោងបង្កើតរោងចក្រកែច្នៃសរសៃសូត្រធម្មជាតិមួយនៅលើទឹកដីខេត្តស្ទឹងត្រែង។\n\n លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលដាំដុះវត្ថុធាតុដើម ដោយដាំដើមមនសម្រាប់យកស្លឹកធ្វើជាចំណីដង្កូវនាង ក្នុងការផលិតសូត្រធម្មជាតិ។ ចំពោះផលិតផលសូត្រដែលប្រមូលបាន បច្ចុប្បន្នត្រូវដឹកជញ្ជូនទៅកាន់រោងចក្រកែច្នៃរបស់ក្រុមហ៊ុន នៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដើម្បីផលិតជាសរសៃសូត្រសម្រេច មុននាំចេញទៅកាន់ទីផ្សារធំ គឺប្រទេសឥណ្ឌា។\n គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីស្វែងរកទីផ្សារ និងទាក់ទាញអ្នកវិនិយោគ មកវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅក្នុងខេត្តស្ទឹងត្រែង៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13571","languageVersionId":"7357","visibilityVersion":"2","versionToken":"a1.hMm_15jAyaICbXye1ExyL-sty1JqLt49VcgA7i9wTL0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-21T07:51:11Z"}