{"asset":"news","key":"6716","locale":"km","id":"news:6716:km","entityId":"news:6716","canonicalUrl":"https://www.kps-tv.com/km/news/detail/6716","state":"ready","title":"សម្តេចធិបតី៖ កុំចាត់ទុកអ្នកបង់ពន្ធជាអ្នកមានកំហុស ការបង់ពន្ធរួមចំណែកអភិវឌ្ឍសង្គម","summary":"សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកបង់ពន្ធនិងមន្ត្រីពន្ធដារត្រូវមានទំនុកចិត្តគ្នា ហើយចំណូលពន្ធជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសង្គម។","body":"«សូមកុំគិតថា អ្នកបង់ពន្ធជាអ្នកជាប់ទោស ជាអ្នកមានកំហុស ហើយពន្ធដារជាអ្នកចាប់កំហុសគឺអត់ទេ»។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសម្តេចបញ្ជាក់ថា ត្រូវមានទំនុកចិត្តលើគ្នាទៅវិញទៅមក ព្រោះកាតព្វកិច្ចរៀងៗខ្លួន ហើយអ្នកដែលបង់ពន្ធ គឺដើម្បីឱ្យរដ្ឋយកទៅកសាងធនធាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គមបន្ថែម។\nសម្តេចធិបតីបញ្ជាក់ថា ការបង់ពន្ធគឺជាការផ្ទេរធនធាន ពោលគឺអ្នកដែលធនធានច្រើន ត្រូវបង់ច្រើន ហើយប្រាក់នោះយកទៅដើម្បីជួយអ្នកដែលអត់។ ដូច្នេះ សម្តេចធិបតី អំពាវនាវឱ្យមានការចូលរួមបង់ពន្ធ ដើម្បីឱ្យរដ្ឋបានយកទៅអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ខណៈកម្ពុជាមិនអាចនៅពឹងចំណូល និងជំនួយពីខាងក្រៅទៀតនោះទេ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13567","languageVersionId":"7345","visibilityVersion":"2","versionToken":"a1.sxJWOODRqPuzuBf50eh5Ysr74BRHd-dBkL1k-mYIkUw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-21T08:59:17Z"}