{"asset":"news","key":"6717","locale":"km","id":"news:6717:km","entityId":"news:6717","canonicalUrl":"https://www.kps-tv.com/km/news/detail/6717","state":"ready","title":"ក្រពើភ្នំពូជសុទ្ធ១០ក្បាលគ្រោងលែងក្នុងទន្លេស្រែពកនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦","summary":"តាមសេចក្តីជូនដំណឹង ក្រពើភ្នំពូជសុទ្ធ១០ក្បាលគ្រោងលែងក្នុងទន្លេស្រែពក នៅដែនជម្រកសត្វព្រៃស្រែពក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីការពិគ្រោះយោបល់ និងទទួលការយល់ព្រមពីភាគីពាក់ព័ន្ធ។","body":"ក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល នឹងត្រូវលែងចូលទៅក្នុងទន្លេស្រែពក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាប នៅតំបន់ទេសភាពខ្ពង់រាបភាគឦសាន។\n អង្គការ WWF-Cambodia សហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគីរី និងអង្គការ Fauna & Flora International សូមជូនដំណឹងថា ការលែងក្រពើភ្នំពូជសុទ្ធ (Crocodylus siamensis) ទាំង១០ក្បាលនេះ នឹងធ្វើឡើងនៅក្នុងទន្លេស្រែពក ស្ថិតក្នុង ដែនជម្រកសត្វព្រៃស្រែពក។\n ការលែងក្រពើភ្នំលើកនេះ ធ្វើឡើងបន្ទាប់ពីដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធគ្រប់កម្រិត រួមទាំងសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានផងដែរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13566","languageVersionId":"7342","visibilityVersion":"2","versionToken":"a1.LStWytnldTDv9Gi4mQOsVjdSVEJUilrDVQNgosKaVEk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-21T09:17:50Z"}