# ក្រពើភ្នំពូជសុទ្ធ១០ក្បាលគ្រោងលែងក្នុងទន្លេស្រែពកនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6717>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13566","languageVersionId":"7342","visibilityVersion":"2","versionToken":"a1.LStWytnldTDv9Gi4mQOsVjdSVEJUilrDVQNgosKaVEk"}

Original publication: 2026-05-21T09:17:50Z

តាមសេចក្តីជូនដំណឹង ក្រពើភ្នំពូជសុទ្ធ១០ក្បាលគ្រោងលែងក្នុងទន្លេស្រែពក នៅដែនជម្រកសត្វព្រៃស្រែពក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីការពិគ្រោះយោបល់ និងទទួលការយល់ព្រមពីភាគីពាក់ព័ន្ធ។

ក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល នឹងត្រូវលែងចូលទៅក្នុងទន្លេស្រែពក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីទឹកសាប នៅតំបន់ទេសភាពខ្ពង់រាបភាគឦសាន។
 អង្គការ WWF-Cambodia សហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគីរី និងអង្គការ Fauna &amp; Flora International សូមជូនដំណឹងថា ការលែងក្រពើភ្នំពូជសុទ្ធ (Crocodylus siamensis) ទាំង១០ក្បាលនេះ នឹងធ្វើឡើងនៅក្នុងទន្លេស្រែពក ស្ថិតក្នុង ដែនជម្រកសត្វព្រៃស្រែពក។
 ការលែងក្រពើភ្នំលើកនេះ ធ្វើឡើងបន្ទាប់ពីដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធគ្រប់កម្រិត រួមទាំងសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


