{"asset":"news","key":"6718","locale":"km","id":"news:6718:km","entityId":"news:6718","canonicalUrl":"https://www.kps-tv.com/km/news/detail/6718","state":"ready","title":"សម្តេចធិបតីបដិសេធសំណើផ្ទេរសេវារថយន្តក្រុងសាធារណៈភ្នំពេញឱ្យក្រុមហ៊ុនឯកជន","summary":"សម្តេចធិបតី ហ៊ុន ម៉ាណែត បានបដិសេធសំណើផ្ទេរសេវារថយន្តក្រុងសាធារណៈភ្នំពេញឱ្យក្រុមហ៊ុនឯកជន ដោយបារម្ភពីការដំឡើងថ្លៃសំបុត្រ និងលទ្ធភាពផ្តល់សេវាឥតគិតថ្លៃនៅពេលចាំបាច់។","body":"នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានក្រុមហ៊ុនឯកជនជាច្រើនចង់មកដេញថ្លៃសេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែសំណើសុំដេញថ្លៃនេះ ត្រូវបានសម្តេចធិបតីបដិសេធព្រោះបារម្ភខ្លាចក្រុមហ៊ុនឯកជនដំឡើងតម្លៃសំបុត្រដើម្បីយកចំណេញលើប្រជាពលរដ្ឋ និងសិស្សសាលា។ សម្តេចក៏បានបារម្ភថា នៅពេលដែលរដ្ឋចាំបាច់ឱ្យពលរដ្ឋជិះហ្វ្រី (Free) សិស្សសាលាជិះហ្វ្រី (Free) ប៉ុន្តែក្រុមហ៊ុនឯកជនមិនអាចធ្វើបាន។ ដូច្នេះ សេវាសាធារណៈមួយចំនួនត្រូវតែរដ្ឋជាអ្នកគ្រប់គ្រង។ សម្តេចធិបតីថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភានេះ។ \n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13565","languageVersionId":"7339","visibilityVersion":"2","versionToken":"a1.3_gy9dcnCyN_wW7sXNxEUrZFyFAXxr2bZlk5oCcS7hk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-21T09:55:33Z"}