{"asset":"news","key":"6722","locale":"km","id":"news:6722:km","entityId":"news:6722","canonicalUrl":"https://www.kps-tv.com/km/news/detail/6722","state":"ready","title":"លោក ម៉ាង ស៊ីណេត ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សារបៀបវារៈ៣ តាមអនឡាញ","summary":"អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីចូលរួមតាម Zoom ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ របៀបវារៈរួមមានរបាយការណ៍កំណែទម្រង់ របាយការណ៍យុទ្ធសាស្ត្របញ្ចកោណ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ផ្លូវថ្នល់។","body":"ព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភានេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានចាប់ផ្តើមជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី-ខេត្តផងដែរ។ ក្នុងនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរ-អង្គភាពចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធអនឡាញ (Zoom)។\nបើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថា របៀបវារៈដែលត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកនេះ រួមមាន៖\n១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។\n២-សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥ និង៣-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់៕\nអត្ថបទ៖ ង៉ែត ពិសាន្ត\nរូបភាព៖ ទាវ វិឆាត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13562","languageVersionId":"7330","visibilityVersion":"2","versionToken":"a1.J92I2WmtVCsEIncfAUTsvC2RQXLD7dS6MImCRy6ul7w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-22T03:36:12Z"}