# លោក ម៉ាង ស៊ីណេត ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សារបៀបវារៈ៣ តាមអនឡាញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6722>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13562","languageVersionId":"7330","visibilityVersion":"2","versionToken":"a1.J92I2WmtVCsEIncfAUTsvC2RQXLD7dS6MImCRy6ul7w"}

Original publication: 2026-05-22T03:36:12Z

អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីចូលរួមតាម Zoom ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ របៀបវារៈរួមមានរបាយការណ៍កំណែទម្រង់ របាយការណ៍យុទ្ធសាស្ត្របញ្ចកោណ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ផ្លូវថ្នល់។

ព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភានេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានចាប់ផ្តើមជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលរាជធានី-ខេត្តផងដែរ។ ក្នុងនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរ-អង្គភាពចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធអនឡាញ (Zoom)។
បើតាមបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថា របៀបវារៈដែលត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកនេះ រួមមាន៖
១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។
២-សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥ និង៣-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


