{"asset":"news","key":"6723","locale":"km","id":"news:6723:km","entityId":"news:6723","canonicalUrl":"https://www.kps-tv.com/km/news/detail/6723","state":"ready","title":"អគ្គនាយកដ្ឋានពន្ធនាគារផ្ទេរទណ្ឌិត៧៩០នាក់ ដើម្បីបន្តអនុវត្តទោស និងបណ្តុះបណ្តាលវិជ្ជាជីវៈ","summary":"អគ្គនាយកដ្ឋានពន្ធនាគាររាយការណ៍ថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ខ្លួនបានផ្ទេរទណ្ឌិតជាក្មេងទំនើងភេទប្រុស៧៩០នាក់ ដើម្បីបន្តអនុវត្តទោសនៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ១៣៩នាក់។ កម្មវិធីបណ្តុះបណ្តាលរួមមានកសិកម្ម និងសំណង់ ដើម្បីគាំទ្រកងកម្លាំងជួរមុខ។","body":"ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយបានឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំនិងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗដែលសមស្រប ដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម។\nជាក់ស្តែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ គឺ មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។ \nការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផង។\nសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិតជាក្មេងទំនើង រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិរបស់យើង៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13561","languageVersionId":"7327","visibilityVersion":"2","versionToken":"a1.bLN_aXQn8SXVp-FtirmKUV9giyFfs-PZVVyDMuXlaYg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-22T03:47:30Z"}