{"asset":"news","key":"6726","locale":"km","id":"news:6726:km","entityId":"news:6726","canonicalUrl":"https://www.kps-tv.com/km/news/detail/6726","state":"ready","title":"ឯកឧត្តម ផារ៉ា មង្គល នាំយកអំណោយសម្ភារៈប្រើប្រាស់ជូនគ្រួសារដែលអគ្គិភ័យឆាបឆេះផ្ទះនៅស្រុកក្រូចឆ្មារ","summary":"គ្រួសាររងគ្រោះអគ្គិភ័យនៅឃុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានទទួលសម្ភារៈសង្គ្រោះពីឯកឧត្តម ផារ៉ា មង្គល នៅថ្ងៃទី២១ ឧសភា។ តាមសេចក្តីរាយការណ៍ គ្រួសារលោក ឆៃ រ័ត្ន ដែលបានពលី ក៏បានឧបត្ថម្ភអង្ករ១បាវជួយគ្រួសាររងគ្រោះផងដែរ។","body":"គ្រួសារមួយដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលអំណោយសង្គ្រោះបន្ទាន់ជាសម្ភារៈប្រើប្រាស់ពី ឯកឧត្តម ផារ៉ា មង្គល នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជួយសម្រាលការលំបាក និងឆ្លើយតបទាន់ពេលវេលាចំពោះស្ថានភាពអាសន្នរបស់ប្រជាពលរដ្ឋ។\nឯកឧត្តម ផារ៉ា មង្គល បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះអគ្គិភ័យដែលបានបង្កការខូចខាតដល់គ្រួសាររងគ្រោះ។ ឯកឧត្តមបានលើកឡើងថា ទោះបីអំណោយទាំងនេះមិនអាចជំនួសការបាត់បង់បានទាំងស្រុងក៏ដោយ ប៉ុន្តែវាជាការបង្ហាញពីស្មារតីរួមសុខរួមទុក្ខ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងគ្រាលំបាក។\nជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌របស់គ្រួសារវីរយុទ្ធជន លោក ឆៃ រ័ត្ន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិកាលពីពេលថ្មីៗនេះ។ ទោះបីកំពុងស្ថិតក្នុងទុក្ខសោកផ្ទាល់ខ្លួន ក៏គ្រួសារលោកនៅតែបានចូលរួមឧបត្ថម្ភអង្ករចំនួន១បាវ ជូនដល់គ្រួសាររងគ្រោះ ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងពីវប្បធម៌ «ខ្មែរជួយខ្មែរ» យ៉ាងប្រសើរ។\nឯកឧត្តម ផារ៉ា មង្គល ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងជូនពរដល់គ្រួសាររងគ្រោះឱ្យមានកម្លាំងចិត្តរឹងមាំ និងអាចស្តារជីវភាពរស់នៅឡើងវិញបានក្នុងពេលឆាប់ៗខាងមុខ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13559","languageVersionId":"7321","visibilityVersion":"2","versionToken":"a1.bCsL2rjExr5UcL4Vus7YxwiyjI3LnS-9x4nk5dt89fw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-22T04:07:25Z"}