{"asset":"news","key":"6727","locale":"km","id":"news:6727:km","entityId":"news:6727","canonicalUrl":"https://www.kps-tv.com/km/news/detail/6727","state":"ready","title":"តំណាងកម្ពុជាលើកពីផលប៉ះពាល់ជម្លោះឆ្នាំ២០២៥លើជនស៊ីវិល នៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប.","summary":"លោក កែវ ឈា តំណាងកម្ពុជាប្រចាំអ.ស.ប. លើកពីផលប៉ះពាល់មនុស្សធម៌នៃជម្លោះខែកក្កដា និងធ្នូ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅញូយ៉ក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ លោករាយការណ៍ថា ជនស៊ីវិលប្រមាណ៦៤៩០០០នាក់បានភៀសខ្លួន និងអំពាវនាវឱ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ។","body":"តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក កែវ ឈា បានរាយការណ៍អំពីផលប៉ះពាល់លើជនស៊ីវិលនៅកម្ពុជា ពីសកម្មភាពយោធាថៃដែលលោកចាត់ទុកថាជាការឈ្លានពាន។\nតាមសេចក្តីរាយការណ៍ ក្នុងសេចក្តីថ្លែងការណ៍នៅកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅញូយ៉ក លោក កែវ ឈា បានលើកឡើងថា ជម្លោះពីរលើកក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ លោកបានរាយការណ៍ថា ជនស៊ីវិលកម្ពុជាប្រមាណ៦៤៩០០០នាក់បានភៀសខ្លួន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញ និងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រងការខូចខាតធ្ងន់ធ្ងរ។\nលោកបានចាត់ទុកសកម្មភាពទាំងនោះថាជាការរំលោភធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងលើកឡើងថា ការរំលោភច្បាប់នេះនៅតែកើតមាននៅតំបន់ជាច្រើនលើពិភពលោក។ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ។\nសេចក្តីរាយការណ៍ក៏ដកស្រង់ទិន្នន័យភាគីកម្ពុជាថា ក្រោយបទឈប់បាញ់ ប្រជាពលរដ្ឋជិត៦២០០០០នាក់បានវិលត្រឡប់ទៅផ្ទះវិញ ខណៈប្រមាណ៣០៩៣៤នាក់នៅមិនទាន់អាចវិលត្រឡប់បាន គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ភាគីកម្ពុជាបានអះអាងថា ការមិនអាចវិលត្រឡប់នេះពាក់ព័ន្ធការដាក់បន្លាលួស និងកុងតឺន័រ ព្រមទាំងវត្តមានកងកម្លាំងថៃនៅផ្នែកខ្លះនៃភូមិឋាន។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13558","languageVersionId":"7318","visibilityVersion":"2","versionToken":"a1.YPnsW2LB4wzTfxvRz22dzNTQr57KuFURvl-ay3OtVkI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-22T04:35:38Z"}