{"asset":"news","key":"6732","locale":"km","id":"news:6732:km","entityId":"news:6732","canonicalUrl":"https://www.kps-tv.com/km/news/detail/6732","state":"ready","title":"រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍លើឋានន្តរសក្តិនគរបាលបន្តវេនតាមមុខតំណែង","summary":"លិខិតទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ជម្រាបរដ្ឋមន្ត្រីមហាផ្ទៃថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍លើឋានន្តរសក្តិមន្ត្រីនគរបាលបន្តវេន តាមមុខតំណែងក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពថ្នាក់ប្រហាក់ប្រហែល។ តារាងគ្របដណ្តប់ពីអគ្គស្នងការ ដល់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល។","body":"រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានជម្រាបជូនទៅ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។\nក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ បន្តវេនស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាល ថ្នាក់ប្រហាក់ប្រហែល ដូចខាងក្រោម៖\n* អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ នាយឧត្តមសេនីយ៍\n * អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក\n * អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក\n * អគ្គនាយករងនិងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ\n * ប្រធានសេនាធិការដ្ឋាននិងប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ\n * អនុប្រធានសេនាធិការដ្ឋាននិងអនុប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី\n * ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី\n * អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ឯក\n * នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ទោ\n * នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ត្រី\n * នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ឯក\n * នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ទោ៕","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13553","languageVersionId":"7303","visibilityVersion":"2","versionToken":"a1.fgiP8dXIHL6dY0Po7Qgu98qUlTvSoOyYuKOMPtrLcGQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-22T07:32:56Z"}