{"asset":"news","key":"6733","locale":"km","id":"news:6733:km","entityId":"news:6733","canonicalUrl":"https://www.kps-tv.com/km/news/detail/6733","state":"ready","title":"ស្ពានមេគង្គដីឥដ្ឋ–ថ្មគរសម្រេច៥០,៨% គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦","summary":"គម្រោងស្ពានមេគង្គដីឥដ្ឋ–ថ្មគរ នៅខេត្តកណ្ដាល សម្រេច៥០,៨% គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦។ គម្រោងប្រវែងសរុប៣,៧គីឡូម៉ែត្រ រួមមានស្ពានឆ្លងទន្លេប្រវែង១៦០០ម៉ែត្រ ទទឹង២៦ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ពិធីបើកការដ្ឋានធ្វើឡើងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។","body":"គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចការសាងសង់បាន ៥០,៨% ហើយ បន្ទាប់ពីបានបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រួមជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ដែលកាលនោះជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។\nគម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ ដោយផ្លូវត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់ទៅមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងផ្លូវជាតិលេខ១ ខណៈត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ តភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។\nគម្រោងនេះមានប្រវែងសរុប ៣,៧គីឡូម៉ែត្រ រួមមានស្ពានមេ ស្ពានអាកាស ផ្លូវតភ្ជាប់ ប្រព័ន្ធលូ និងការងារវិស្វកម្មពាក់ព័ន្ធផ្សេងៗ។ ដោយឡែក ស្ពានឆ្លងទន្លេមេគង្គមានប្រវែង ១,៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ បំពាក់ដោយគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត និងផ្លូវថ្មើរជើង។\nជាមួយគ្នានេះ ស្ពានក៏មានគន្លងនាវាចរណ៍ចំនួន ៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង ១១០ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ ដើម្បីធានាការធ្វើនាវាចរណ៍ឆ្លងកាត់បានដោយសុវត្ថិភាព៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13552","languageVersionId":"7300","visibilityVersion":"2","versionToken":"a1.hMnxci_LkwQ_DtFCzmvBRry6tdPuQpGv1r8xZJjB3Zk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-22T07:41:03Z"}