{"asset":"news","key":"6738","locale":"km","id":"news:6738:km","entityId":"news:6738","canonicalUrl":"https://www.kps-tv.com/km/news/detail/6738","state":"ready","title":"ដកអាជ្ញាបណ្ណកាស៊ីណូ១នៅក្រុងប៉ោយប៉ែតក្រោយរកឃើញពាក់ព័ន្ធឆបោកតាមអនឡាញនិងការធ្វើទារុណកម្ម","summary":"គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកអាជ្ញាប័ណ្ណកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវើ នៅប៉ោយប៉ែត ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ តាមសេចក្តីប្រកាស សមត្ថកិច្ចឃាត់ជនសង្ស័យ៧នាក់ កាលពីថ្ងៃទី៧ ឧសភា ពាក់ព័ន្ធសកម្មភាពខុសច្បាប់។ ការដកហូតដែលបានរាយការណ៍ គឺអាជ្ញាប័ណ្ណកាស៊ីណូ។","body":"គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានដកហូតអាជ្ញាប័ណ្ណកាស៊ីណូដែលមានឈ្មោះ ខេអឹមអេច ផារាដាយ ថៅវើ កាស៊ីណូ និងសណ្ឋាគារ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមសេចក្តីប្រកាសរបស់គណៈកម្មការ សមត្ថកិច្ចរកឃើញសកម្មភាពពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការធ្វើទារុណកម្ម និងការរក្សាទុកអាវុធខុសច្បាប់ នៅទីតាំងនោះ កាលពីថ្ងៃទី៧ ខែឧសភា។ ជនសង្ស័យ៧នាក់ត្រូវបានឃាត់ខ្លួន រួមជាមួយទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿង។\nរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្ថិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិលើឆាកអន្តរជាតិ។\nតាមសេចក្តីប្រកាសរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ការដកហូតអាជ្ញាប័ណ្ណកាស៊ីណូនេះ ផ្អែកលើលទ្ធផលស៊ើបអង្កេត និងការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងសេចក្តីសម្រេចចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13547","languageVersionId":"7285","visibilityVersion":"2","versionToken":"a1.cm1GyHB_f9-xl1Eua0y1oaA5KgGdLIrw7QfhlBOyUj8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-22T08:45:07Z"}