{"asset":"news","key":"6740","locale":"km","id":"news:6740:km","entityId":"news:6740","canonicalUrl":"https://www.kps-tv.com/km/news/detail/6740","state":"ready","title":"ឃាត់មនុស្ស៩នាក់សង្ស័យក្លែងបន្លំជាព្រះសង្ឃនៅខណ្ឌពោធិ៍សែនជ័យ","summary":"សាលាអនុគណខណ្ឌពោធិ៍សែនជ័យ និងសមត្ថកិច្ចមូលដ្ឋាន បានឃាត់មនុស្ស៩នាក់ដែលសង្ស័យក្លែងបន្លំជាព្រះសង្ឃ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ ព្រះសង្ឃពិត១អង្គផ្សេងទៀត ត្រូវបានអប់រំអំពីការបិណ្ឌបាតនៅទីមិនសមស្របតាមព្រះធម៌វិន័យ។ មនុស្ស៩នាក់ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចបន្តនីតិវិធី។","body":"អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានឃាត់ខ្លួនបុគ្គលក្លែងបន្លំជាព្រះសង្ឃចំនួន ៩ នាក់ និងធ្វើការអប់រំព្រះសង្ឃ ១ អង្គ ក្រោយរកឃើញថា បាននិមន្តបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន មិនសមស្របតាមព្រះធម៌វិន័យ។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយសាលាអនុគណខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ។\nក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលក្លែងបន្លំជាបព្វជិតចំនួន ៣ នាក់ នៅសង្កាត់ត្រពាំងក្រសាំង និង ៦ នាក់ទៀត នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជាមួយគ្នានេះ ក៏មានព្រះសង្ឃ ១ អង្គ ត្រូវបាននាំមកអប់រំ និងណែនាំផងដែរ។\nតាមការបញ្ជាក់ពីសាលាអនុគណខណ្ឌពោធិ៍សែនជ័យ បុគ្គលទាំង ៩ នាក់ ត្រូវបានរកឃើញថា បានក្លែងបន្លំភេទជាបព្វជិត ដើម្បីធ្វើសកម្មភាពបិណ្ឌបាតនៅតាមទីសាធារណៈ ដែលអាចបង្កឲ្យពុទ្ធបរិស័ទមានការយល់ច្រឡំ និងប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា។\nក្រោយការសាកសួរ និងពិនិត្យអត្តសញ្ញាណ សាលាអនុគណបានប្រគល់បុគ្គលទាំង ៩ នាក់ ជូនសមត្ថកិច្ច ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកព្រះសង្ឃ ១ អង្គ ត្រូវបានអប់រំ ណែនាំអំពីធម៌វិន័យ និងធ្វើកិច្ចសន្យាជាមួយសាលាអនុគណ ដោយមិនអនុញ្ញាតឲ្យបិណ្ឌបាតនៅតាមទីអគោចរដ្ឋានដែលមិនសមស្របតាមព្រះធម៌វិន័យ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13545","languageVersionId":"7279","visibilityVersion":"2","versionToken":"a1.QmoHv-x1gvpqWMoBayo0khtzvuKCaajXF7xyBpZFtvE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-22T09:34:32Z"}