# ឃាត់មនុស្ស៩នាក់សង្ស័យក្លែងបន្លំជាព្រះសង្ឃនៅខណ្ឌពោធិ៍សែនជ័យ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6740>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13545","languageVersionId":"7279","visibilityVersion":"2","versionToken":"a1.QmoHv-x1gvpqWMoBayo0khtzvuKCaajXF7xyBpZFtvE"}

Original publication: 2026-05-22T09:34:32Z

សាលាអនុគណខណ្ឌពោធិ៍សែនជ័យ និងសមត្ថកិច្ចមូលដ្ឋាន បានឃាត់មនុស្ស៩នាក់ដែលសង្ស័យក្លែងបន្លំជាព្រះសង្ឃ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ ព្រះសង្ឃពិត១អង្គផ្សេងទៀត ត្រូវបានអប់រំអំពីការបិណ្ឌបាតនៅទីមិនសមស្របតាមព្រះធម៌វិន័យ។ មនុស្ស៩នាក់ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចបន្តនីតិវិធី។

អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានឃាត់ខ្លួនបុគ្គលក្លែងបន្លំជាព្រះសង្ឃចំនួន ៩ នាក់ និងធ្វើការអប់រំព្រះសង្ឃ ១ អង្គ ក្រោយរកឃើញថា បាននិមន្តបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន មិនសមស្របតាមព្រះធម៌វិន័យ។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយសាលាអនុគណខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលក្លែងបន្លំជាបព្វជិតចំនួន ៣ នាក់ នៅសង្កាត់ត្រពាំងក្រសាំង និង ៦ នាក់ទៀត នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជាមួយគ្នានេះ ក៏មានព្រះសង្ឃ ១ អង្គ ត្រូវបាននាំមកអប់រំ និងណែនាំផងដែរ។
តាមការបញ្ជាក់ពីសាលាអនុគណខណ្ឌពោធិ៍សែនជ័យ បុគ្គលទាំង ៩ នាក់ ត្រូវបានរកឃើញថា បានក្លែងបន្លំភេទជាបព្វជិត ដើម្បីធ្វើសកម្មភាពបិណ្ឌបាតនៅតាមទីសាធារណៈ ដែលអាចបង្កឲ្យពុទ្ធបរិស័ទមានការយល់ច្រឡំ និងប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា។
ក្រោយការសាកសួរ និងពិនិត្យអត្តសញ្ញាណ សាលាអនុគណបានប្រគល់បុគ្គលទាំង ៩ នាក់ ជូនសមត្ថកិច្ច ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកព្រះសង្ឃ ១ អង្គ ត្រូវបានអប់រំ ណែនាំអំពីធម៌វិន័យ និងធ្វើកិច្ចសន្យាជាមួយសាលាអនុគណ ដោយមិនអនុញ្ញាតឲ្យបិណ្ឌបាតនៅតាមទីអគោចរដ្ឋានដែលមិនសមស្របតាមព្រះធម៌វិន័យ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


