{"asset":"news","key":"6772","locale":"km","id":"news:6772:km","entityId":"news:6772","canonicalUrl":"https://www.kps-tv.com/km/news/detail/6772","state":"ready","title":"អាវុធហត្ថព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតវត្ថុតាងជាច្រើន","summary":"អាវុធហត្ថបានឃាត់ជនសង្ស័យ៦នាក់ នៅស្រុកព្រៃនប់ ល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ វត្ថុតាងរួមមានក្រាមសថ្លាសង្ស័យជាសារធាតុញៀន១៧កញ្ចប់តូច ទម្ងន់២,៨០ក្រាមទាំងសម្បក និងទូរសព្ទ៦គ្រឿង។","body":"ខេត្តព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីសង្ស័យជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ។\nប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ១៨:០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងអាវុធហត្ថស្រុកព្រៃនប់ចំនួន ៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ញ៉ែម ចំរ៉ុង នាយសេនាធិការ ចុះប្រតិបត្តិការនៅចំណុចបន្ទប់ស្នាក់នៅកម្មករសំណង់ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។\nក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៧កញ្ចប់តូច ទម្ងន់សរុប ២,៨០ក្រាម (ទាំងសម្បក) ទូរសព្ទដៃចំនួន ៦គ្រឿង ដបសម្រាប់ជក់ចំនួន ៣ ខ្សៀជក់ចំនួន ៥ ដែកកេះចំនួន ២ដើម និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។\nតាមសេចក្តីរាយការណ៍នៅពេលនោះ ជនសង្ស័យទាំង ៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13520","languageVersionId":"7204","visibilityVersion":"2","versionToken":"a1.2jjkFGpzPX2PqQfcnEuXG16nxmEebgZkVDAcsp9UIRs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-25T02:39:22Z"}