{"asset":"news","key":"6775","locale":"km","id":"news:6775:km","entityId":"news:6775","canonicalUrl":"https://www.kps-tv.com/km/news/detail/6775","state":"ready","title":"ឯកអគ្គរដ្ឋទូតចិន Wang Wenbin ទស្សនាភូមិចិនវើនសៃ ដែលមានប្រវត្តិតាំងទីលំនៅជាង១៣០ឆ្នាំ","summary":"ឯកអគ្គរដ្ឋទូតចិន Wang Wenbin បានទស្សនាសហគមន៍ចិននៅវើនសៃ ខេត្តរតនគិរី។ លោកបានរំលឹកពីអ្នកតាំងទីលំនៅ Hakka មកពីហ៊ុយយ៉ាង ខេត្តក្វាងទុង កាលពីជាង១៣០ឆ្នាំមុន និងការរស់នៅរួមគ្នាជាមួយអ្នកស្រុកពីមួយជំនាន់ទៅមួយជំនាន់។","body":"ខេត្តរតនគិរី៖ ឯកឧត្តម Wang Wenbin បានបង្ហាញសេចក្តីរីករាយយ៉ាងខ្លាំង ក្រោយអញ្ជើញទៅទស្សនាភូមិចិនក្នុងស្រុកវើនសៃ ខេត្តរតនគិរី ដែលជាសហគមន៍មានប្រវត្តិសាស្ត្រយូរលង់នៃការតាំងទីលំនៅរបស់ជនជាតិចិននៅកម្ពុជា។\nឯកឧត្តមបានលើកឡើងថា កាលពីជាង១៣០ឆ្នាំមុន ជនជាតិចិន Hakka មកពីតំបន់ហ៊ុយយ៉ាង ខេត្តក្វាងទុង ប្រទេសចិន បានធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយមកតាំងទីលំនៅនៅស្រុកវើនសៃ ហើយបច្ចុប្បន្ន កូនចៅរបស់ពួកគេបានបន្តរស់នៅរហូតដល់ជំនាន់ទី៥។\nក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ប្រជាជននៅភូមិចិនវើនសៃ បានរស់នៅដោយសុខដុមរមនាជាមួយអ្នកស្រុកក្នុងតំបន់ បង្កើតបានជាគំរូនៃការរួបរួម វប្បធម៌ និងមិត្តភាពដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងយ៉ាងរស់រវើកពីទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងចិន ពីមួយជំនាន់ទៅមួយជំនាន់៕ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13519","languageVersionId":"7201","visibilityVersion":"2","versionToken":"a1.X5yk7puhXDhjWusb34II0jHT8LbpMYcUhadns6Rcdas"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-25T03:19:36Z"}