# លោក Trump បញ្ជាក់ថា ការបិទផ្លូវទឹកអ៊ីរ៉ង់នៅតែបន្តរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6778>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13516","languageVersionId":"7192","visibilityVersion":"2","versionToken":"a1.daLCCU4s5E5u8BD__LILzEV-RKKLODYWAAmHssdh9kI"}

Original publication: 2026-05-25T03:59:49Z

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក Donald Trump ថា ការបិទផ្លូវទឹកលើអ៊ីរ៉ង់នឹងបន្តរហូតដល់កិច្ចព្រមព្រៀងត្រូវបានព្រមព្រៀង បញ្ជាក់ និងចុះហត្ថលេខា។ លោកបានប្រាប់អ្នកចរចាកុំឱ្យប្រញាប់ ខណៈព័ត៌មានលម្អិតនៅតែកំពុងពិភាក្សា។

កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយថា លោកបានប្រាប់អ្នកតំណាងការទូតរបស់លោកកុំឱ្យប្រញាប់ប្រញាល់ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ព្រោះ «ពេលវេលាស្ថិតនៅខាងយើង» ប៉ុន្មានម៉ោងបន្ទាប់ពីប្រកាសថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ត្រូវបានចរចាសម្រេចជាចម្បងរួចហើយ។
លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា «ការបិទផ្លូវទឹកនឹងនៅតែមានជាធរមាន និងមានប្រសិទ្ធភាពពេញលេញរហូតដល់កិច្ចព្រមព្រៀងត្រូវបានឈានដល់ ត្រូវបានបញ្ជាក់ និងត្រូវបានចុះហត្ថលេខា។ ភាគីទាំងពីរ ត្រូវតែចំណាយពេល និងធ្វើឱ្យបានត្រឹមត្រូវ»។ «កុំឲ្យមានកំហុស! ហើយទំនាក់ទំនងរបស់យើងជាមួយអ៊ីរ៉ង់ កំពុងក្លាយជាទំនាក់ទំនងដែលមានវិជ្ជាជីវៈនិងមានផលិតភាពជាងមុន»។ ការរំពឹងទុកសម្រាប់ចំណុចរបត់មួយនៅក្នុងសង្គ្រាមរយៈពេលបីខែ បានកើនឡើង បន្ទាប់ពីលោក Trump បាននិយាយថា កិច្ចព្រមព្រៀងដែលកំពុងលេចចេញជាមួយអ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប៉ុន្តែលោកមិនបាននិយាយថា តើមានអ្វីផ្សេងទៀតដែលនឹងត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនោះទេ។ លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា «ទិដ្ឋភាពចុងក្រោយ និងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង កំពុងត្រូវបានពិភាក្សា ហើយនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ»។
ប្រព័ន្ធផ្សព្វផ្សាយនានានៅសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយថា កិច្ចព្រមព្រៀងនេះកំណត់ក្របខ័ណ្ឌសម្រាប់បញ្ចប់ការប្រយុទ្ធគ្នារយៈពេលជាច្រើនខែមកនេះ ដកចេញការបិទផ្លូវទឹកដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការបើកផ្លូវទឹកឡើងវិញដែលអ៊ីរ៉ង់បានបិទដោយការគំរាមកំហែងវាយប្រហារលើការដឹកជញ្ជូន។
របាយការណ៍ទាំងនោះបាននិយាយថា ផែនការសម្រាប់ស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចរបស់អ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនបានទទូចឲ្យបោះបង់ចោលនោះ នឹងត្រូវចរចាក្នុងរយៈពេល៣០ថ្ងៃ ទៅ៦០ថ្ងៃ៕ ដោយ៖ ឡាយ កុល

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


