{"asset":"news","key":"6788","locale":"km","id":"news:6788:km","entityId":"news:6788","canonicalUrl":"https://www.kps-tv.com/km/news/detail/6788","state":"ready","title":"កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងជួញដូរគ្រឿងញៀន","summary":"កងរាជអាវុធហត្ថខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងប្រតិបត្តិការថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីលួចម៉ូតូ និងជួញដូរគ្រឿងញៀន។ វត្ថុតាងរួមមានម្សៅសថ្លាសង្ស័យជាគ្រឿងញៀនមួយកញ្ចប់ ទម្ងន់ ០,៥០ក្រាម ទាំងសម្បក។","body":"ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងជួញដូរគ្រឿងញៀន ក្នុងប្រតិបត្តិការបង្ក្រាបមួយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។\nប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ។\nការចុះបង្ក្រាបបានធ្វើឡើងនៅចំណុចផ្លូវបេតុងខាងក្រោយសាលាឡាយ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។\nជនសង្ស័យទាំង៣នាក់ រួមមាន៖\n១- ឈ្មោះ ចាន់ ថៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់។\n២- ឈ្មោះ ចយ ចាន់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់។\n៣- ឈ្មោះ ញឹក គន្ធា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់។\nអ្នកទាំង៣ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។\nក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ម្សៅសថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់ ទម្ងន់ ០,៥០ក្រាម (ទាំងសម្បក), ទូរសព្ទដៃ ១គ្រឿង, កាំបិត ៤ដើម, ញញួរ ១, ដែកកេះ ៤, កន្ត្រៃ ១, ដបសម្រាប់ជក់ ១ និងម៉ូតូ ១គ្រឿង។\nតាមសេចក្ដីរាយការណ៍នៅពេលនោះ ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13511","languageVersionId":"7177","visibilityVersion":"2","versionToken":"a1.Iw7Km0LjRz8xN5DDTa_jvoKxN8qZIqLQe0dl9u50Pl4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-25T10:24:12Z"}