{"asset":"news","key":"6790","locale":"km","id":"news:6790:km","entityId":"news:6790","canonicalUrl":"https://www.kps-tv.com/km/news/detail/6790","state":"ready","title":"លោក កឹម សុខា ទទួលការលើកលែងទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ខណៈទោសបន្ថែមនៅមានសុពលភាព","summary":"ព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន លើកលែងតែមូលទោសដាក់ពន្ធនាគារ ២៧ឆ្នាំរបស់លោក កឹម សុខា។ ទោសបន្ថែមមិនស្ថិតក្នុងការលើកលែងនេះទេ។","body":"អតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ទទួលបានការលើកលែងមូលទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។ សំណុំរឿងនេះពាក់ព័ន្ធនឹងអំពើដែលតុលាការកំណត់ថាបានប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។\nការលើកលែងទោសនេះធ្វើឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន។ មាត្រា២ បញ្ជាក់ថា ការលើកលែងនេះអនុវត្តតែចំពោះមូលទោសដាក់ពន្ធនាគារប៉ុណ្ណោះ មិនរាប់បញ្ចូលទោសបន្ថែមទេ។ មុននោះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូង និងកំណត់ទោសបន្ថែមហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ ទោសបន្ថែមនេះមិនត្រូវបានលើកលែងដោយព្រះរាជក្រឹត្យខាងលើទេ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13510","languageVersionId":"7174","visibilityVersion":"2","versionToken":"a1.pEFMI8KST_KFT0mMV7-WJvO47x7UYuyX5ROztUWgeG8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-25T11:43:09Z"}