# លោក កឹម សុខា ទទួលការលើកលែងទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ខណៈទោសបន្ថែមនៅមានសុពលភាព

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6790>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13510","languageVersionId":"7174","visibilityVersion":"2","versionToken":"a1.pEFMI8KST_KFT0mMV7-WJvO47x7UYuyX5ROztUWgeG8"}

Original publication: 2026-05-25T11:43:09Z

ព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន លើកលែងតែមូលទោសដាក់ពន្ធនាគារ ២៧ឆ្នាំរបស់លោក កឹម សុខា។ ទោសបន្ថែមមិនស្ថិតក្នុងការលើកលែងនេះទេ។

អតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ទទួលបានការលើកលែងមូលទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។ សំណុំរឿងនេះពាក់ព័ន្ធនឹងអំពើដែលតុលាការកំណត់ថាបានប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
ការលើកលែងទោសនេះធ្វើឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន។ មាត្រា២ បញ្ជាក់ថា ការលើកលែងនេះអនុវត្តតែចំពោះមូលទោសដាក់ពន្ធនាគារប៉ុណ្ណោះ មិនរាប់បញ្ចូលទោសបន្ថែមទេ។ មុននោះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូង និងកំណត់ទោសបន្ថែមហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ ទោសបន្ថែមនេះមិនត្រូវបានលើកលែងដោយព្រះរាជក្រឹត្យខាងលើទេ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


