# គយចិនដាក់ចេញបទប្បញ្ញត្តិថ្មី«គ្រប់គ្រងការចុះបញ្ជីសហគ្រាសផលិតចំណីអាហារ»ដើម្បីធានាសុវត្ថិភាពនាំទៅចិន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6797>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13504","languageVersionId":"7156","visibilityVersion":"2","versionToken":"a1.-GoaJcI3BvF0TyLVvHpNixF-d1rMiFeCZszR55EGU3U"}

Original publication: 2026-05-26T03:25:54Z

តាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បទប្បញ្ញត្តិថ្មីរបស់គយចិនស្តីពីការចុះបញ្ជីសហគ្រាសផលិតចំណីអាហារបរទេស នឹងចូលជាធរមានថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ សហគ្រាសដែលចង់នាំចេញទៅចិនត្រូវត្រៀមអនុវត្តតាមនីតិវិធីថ្មី។

អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានដាក់ចេញនូវបទប្បញ្ញត្តិថ្មី ស្តីពី «គោលនយោបាយគ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារ សម្រាប់ការនាំចូល ផលិតផលចំណីអាហារទៅកាន់ប្រទេសចិន» ដើម្បីធានាសុវត្ថិភាពចំណីអាហារនាំចូលទៅចិន។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បទប្បញ្ញត្តិថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ ហើយមានគោលបំណងធានាសុវត្ថិភាពចំណី អាហារនាំចូលក្នុងប្រទេសចិន និងបន្តនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចំណីអាហារ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ដើម្បីធានាបាននូវដំណើរការនាំចេញផលិតផលចំណីអាហារពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សហគ្រាសផលិតចំណីអាហារដែលមានបំណងនាំផលិតផលរបស់ខ្លួនចូលទៅប្រទេសចិនទាំងអស់ ត្រូវត្រៀមលក្ខណៈអនុវត្តស្របតាមនីតិវិធី និងបទប្បញ្ញត្តិថ្មី ដូចមានចែងក្នុងឯកសារភ្ជាប់ជូនមកជាមួយ៕

ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


