{"asset":"news","key":"6799","locale":"km","id":"news:6799:km","entityId":"news:6799","canonicalUrl":"https://www.kps-tv.com/km/news/detail/6799","state":"ready","title":"មន្រ្តីជំនាញខេត្តក្រចេះចុះពិនិត្យតាមទីផ្សាររកឃើញទំនិញខូចគុណភាពមួយចំនួនបញ្ឈប់ឱ្យដាក់លក់ភ្លាមៗ","summary":"ក្រុមការងារចម្រុះស្រុកស្នួល ខេត្តក្រចេះ បានឱ្យដឹងថា ការចុះត្រួតពិនិត្យថ្ងៃទី២៥ ខែឧសភា បានរកឃើញទំនិញមួយចំនួនខូចគុណភាព និងហួសសុពលភាព។ ទំនិញទាំងនោះត្រូវបានដកហូត និងណែនាំឱ្យបញ្ឈប់ការដាក់លក់។","body":"ក្រុមការងារចម្រុះនៃរដ្ឋបាលស្រុកស្នួល សហការជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តក្រចេះ បានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ និងទីតាំងអាជីវកម្មមួយចំនួនក្នុងភូមិសាស្ត្រស្រុកស្នួល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិនិត្យគុណភាពទំនិញ និងសុវត្ថិភាពចំណីអាហារ។\nប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការចរាចរទំនិញខូចគុណភាព ទំនិញហួសសុពលភាព និងផលិតផលដែលអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមការងារក៏បានអប់រំផ្សព្វផ្សាយដល់អាជីវករ អំពីច្បាប់ និងវិធានការសុវត្ថិភាពចំណីអាហារ ដើម្បីលើកកម្ពស់ការការពារអ្នកប្រើប្រាស់ផងដែរ។\nមន្ត្រីជំនាញបានឱ្យដឹងថា ការត្រួតពិនិត្យផ្តោតលើផលិតផលចំណីអាហារ បន្លែ ផ្លែឈើ សាច់គ្រប់ប្រភេទ ភេសជ្ជៈ និងទំនិញប្រើប្រាស់ផ្សេងៗ ដោយផ្តោតសំខាន់លើទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញគ្មានប្រភពច្បាស់លាស់ ផលិតផលផ្ទុកសារធាតុហាមឃាត់ និងទំនិញខ្វះអនាម័យ។\nជាលទ្ធផល ក្រុមការងារបានរកឃើញទំនិញមួយចំនួនខូចគុណភាព ហួសសុពលភាពប្រើប្រាស់ និងមានការប្រើប្រាស់សារធាតុគីមីរក្សាទុកបានយូ។ ទំនិញទាំងនោះត្រូវបានដកហូត និងណែនាំឱ្យអាជីវករបញ្ឈប់ការដាក់លក់ជាបន្ទាន់។\nអាជ្ញាធរស្រុកស្នួលបានបញ្ជាក់ថា នឹងបន្តសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបទំនិញខូចគុណភាព និងទំនិញខុសច្បាប់ ដែលអាចប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13503","languageVersionId":"7153","visibilityVersion":"2","versionToken":"a1.z8Nl7xXgHO0u6y1BSatzlUlJ4gw12ExsoNeFhU0DPM0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-26T03:35:35Z"}