{"asset":"news","key":"6805","locale":"km","id":"news:6805:km","entityId":"news:6805","canonicalUrl":"https://www.kps-tv.com/km/news/detail/6805","state":"ready","title":"រាជធានីភ្នំពេញ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់អ្នកកំពុងស្វែងរកការងារ ជាពិសេសអតីតពលករវិលត្រឡប់មកពីប្រទេសថៃ","summary":"តាមក្រសួងការងារ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ រាជធានីភ្នំពេញមានឱកាសការងារ២៦,៤៦២កន្លែង សម្រាប់អ្នកស្វែងរកការងារ និងពលករវិលត្រឡប់ពីថៃ។ អ្នកចាប់អារម្មណ៍អាចពិនិត្យខិត្តបណ្ណការងារ ឬទាក់ទងលេខ១២៩៧។","body":"យោងតាមទិន្នន័យដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្សព្វផ្សាយ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញមានឱកាសការងារចំនួន២៦,៤៦២កន្លែង សម្រាប់ប្រជាពលរដ្ឋអ្នកស្វែងរកការងារ និងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ។\nអតីតពលករ និងអ្នកស្វែងរកការងារ អាចស្វែងរកព័ត៌មានលម្អិតអំពីឈ្មោះក្រុមហ៊ុន រោងចក្រ សហគ្រាស លេខទំនាក់ទំនង និងប្រភេទការងារដែលខ្លួនចាប់អារម្មណ៍ តាមរយៈខិត្តបណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយ។\nក្រៅពីការទាក់ទងផ្ទាល់ទៅកាន់ក្រុមហ៊ុន និងរោងចក្រ អ្នកស្វែងរកការងារទាំងអស់ ក៏អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីទទួលបានការជួយសម្របសម្រួល និងស្វែងរកការងារសមស្របពីក្រសួងការងារផងដែរ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13498","languageVersionId":"7138","visibilityVersion":"2","versionToken":"a1.6PjLl6R7QJ0LceK8RsT-WhUG8FH54Va3Tp3pfDnm5pI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-26T06:56:13Z"}