# រាជធានីភ្នំពេញ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់អ្នកកំពុងស្វែងរកការងារ ជាពិសេសអតីតពលករវិលត្រឡប់មកពីប្រទេសថៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6805>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13498","languageVersionId":"7138","visibilityVersion":"2","versionToken":"a1.6PjLl6R7QJ0LceK8RsT-WhUG8FH54Va3Tp3pfDnm5pI"}

Original publication: 2026-05-26T06:56:13Z

តាមក្រសួងការងារ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ រាជធានីភ្នំពេញមានឱកាសការងារ២៦,៤៦២កន្លែង សម្រាប់អ្នកស្វែងរកការងារ និងពលករវិលត្រឡប់ពីថៃ។ អ្នកចាប់អារម្មណ៍អាចពិនិត្យខិត្តបណ្ណការងារ ឬទាក់ទងលេខ១២៩៧។

យោងតាមទិន្នន័យដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្សព្វផ្សាយ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញមានឱកាសការងារចំនួន២៦,៤៦២កន្លែង សម្រាប់ប្រជាពលរដ្ឋអ្នកស្វែងរកការងារ និងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ។
អតីតពលករ និងអ្នកស្វែងរកការងារ អាចស្វែងរកព័ត៌មានលម្អិតអំពីឈ្មោះក្រុមហ៊ុន រោងចក្រ សហគ្រាស លេខទំនាក់ទំនង និងប្រភេទការងារដែលខ្លួនចាប់អារម្មណ៍ តាមរយៈខិត្តបណ្ណការងារដែលក្រសួងបានផ្សព្វផ្សាយ។
ក្រៅពីការទាក់ទងផ្ទាល់ទៅកាន់ក្រុមហ៊ុន និងរោងចក្រ អ្នកស្វែងរកការងារទាំងអស់ ក៏អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីទទួលបានការជួយសម្របសម្រួល និងស្វែងរកការងារសមស្របពីក្រសួងការងារផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


