{"asset":"news","key":"6806","locale":"km","id":"news:6806:km","entityId":"news:6806","canonicalUrl":"https://www.kps-tv.com/km/news/detail/6806","state":"ready","title":"អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូចូលរួមវេទិកា RCEP ឆ្នាំ២០២៦ នៅប្រទេសចិន","summary":"អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ដឹកនាំគណៈប្រតិភូទៅប្រទេសចិន ដើម្បីចូលរួមវេទិកា RCEP ឆ្នាំ២០២៦ នៅទីក្រុង Huangshan និងគ្រោងជួបក្រុមហ៊ុនវិនិយោគនៅទីក្រុង Suzhou និង Shenzhen។","body":"ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញទៅចូលរួមវេទិកា RCEP ប្រចាំឆ្នាំ២០២៦ (2026 RCEP Forum) ដែលរៀបចំឡើងនៅទីក្រុង Huangshan នៃសាធារណរដ្ឋប្រជាមានិតចិន។\n វេទិកានេះ គឺជាព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏សំខាន់មួយ ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងបណ្តាប្រទេសសមាជិក RCEP។\n ក្នុងឱកាសបំពេញបេសកកម្មនៅប្រទេសចិន ឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូ ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគធំៗជាច្រើន នៅទីក្រុង Suzhou និងទីក្រុង Shenzhen ផងដែរ។\n ជំនួបទាំងនេះ មានគោលបំណងទាក់ទាញវិនិយោគិន បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់ខេត្តព្រះសីហនុ ទៅកាន់ដៃគូអន្តរជាតិ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13497","languageVersionId":"7135","visibilityVersion":"2","versionToken":"a1.fTWQir5E0okSBOIJoQbEBrJ9e8tw5BYxZY_0AEsvosY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-26T07:50:46Z"}