# អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូចូលរួមវេទិកា RCEP ឆ្នាំ២០២៦ នៅប្រទេសចិន

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6806>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13497","languageVersionId":"7135","visibilityVersion":"2","versionToken":"a1.fTWQir5E0okSBOIJoQbEBrJ9e8tw5BYxZY_0AEsvosY"}

Original publication: 2026-05-26T07:50:46Z

អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ដឹកនាំគណៈប្រតិភូទៅប្រទេសចិន ដើម្បីចូលរួមវេទិកា RCEP ឆ្នាំ២០២៦ នៅទីក្រុង Huangshan និងគ្រោងជួបក្រុមហ៊ុនវិនិយោគនៅទីក្រុង Suzhou និង Shenzhen។

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញទៅចូលរួមវេទិកា RCEP ប្រចាំឆ្នាំ២០២៦ (2026 RCEP Forum) ដែលរៀបចំឡើងនៅទីក្រុង Huangshan នៃសាធារណរដ្ឋប្រជាមានិតចិន។
 វេទិកានេះ គឺជាព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏សំខាន់មួយ ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងបណ្តាប្រទេសសមាជិក RCEP។
 ក្នុងឱកាសបំពេញបេសកកម្មនៅប្រទេសចិន ឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូ ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគធំៗជាច្រើន នៅទីក្រុង Suzhou និងទីក្រុង Shenzhen ផងដែរ។
 ជំនួបទាំងនេះ មានគោលបំណងទាក់ទាញវិនិយោគិន បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់ខេត្តព្រះសីហនុ ទៅកាន់ដៃគូអន្តរជាតិ៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


