{"asset":"news","key":"6807","locale":"km","id":"news:6807:km","entityId":"news:6807","canonicalUrl":"https://www.kps-tv.com/km/news/detail/6807","state":"ready","title":"លោក កឹម សុខា ទទួលការលើកលែងទោសពន្ធនាគារ ប៉ុន្តែទោសបន្ថែមនៅតែមានប្រសិទ្ធភាព","summary":"ព្រះរាជក្រឹត្យចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន លើកលែងទោសពន្ធនាគារ២៧ឆ្នាំដល់លោក កឹម សុខា។ កំណត់ហេតុអនុវត្តបញ្ជាក់ថា ទោសបន្ថែមលើសិទ្ធិនយោបាយ និងការហាមចាកចេញពីកម្ពុជា៥ឆ្នាំនៅតែមានប្រសិទ្ធភាព។","body":"អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទទួលបានការលើកលែងទោសដាក់ពន្ធនាគារតាមព្រះរាជក្រឹត្យដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខា ប៉ុន្តែទោសបន្ថែម រួមមានការដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត នៅតែមានប្រសិទ្ធភាព។\nការសម្រេចដោះលែងលោក កឹម សុខា បន្ទាប់ពីរូបលោកត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ ពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទគប់គិតត្រូវរ៉ូវគ្នាជាមួយបរទេសប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។\nលោក កឹម សុខា ត្រូវបានដោះលែងវិញតាមព្រះរាជក្រឹត្យដែលមានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ហើយត្រូវបានបណ្តាញសារព័ត៌មានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅយប់ថ្ងៃដដែល។ ក្នុងព្រះរាជក្រឹត្យមិនបានបញ្ជាក់លម្អិតអំពីការដកសិទ្ធិធ្វើនយោបាយរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះនោះទេ តែក្នុងកំណត់ហេតុស្តីពីការអនុវត្តព្រះរាជក្រឹត្យរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក កឹម សុខា ត្រូវបានទទួលការលើកលែងទោសដាក់ពន្ធនាគារចំនួន២៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែចំពោះទោសបន្ថែម លោក កឹម សុខា ត្រូវតែអនុវត្តពោលគឺដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះបោះឆ្នោតឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ព្រមទាំងហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំទៀតផង៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13496","languageVersionId":"7132","visibilityVersion":"2","versionToken":"a1._mP6p6OZQCq2F3Gbau9NqnrAxH7iejF1cBivv6uuDlk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-26T08:05:39Z"}