{"asset":"news","key":"6813","locale":"km","id":"news:6813:km","entityId":"news:6813","canonicalUrl":"https://www.kps-tv.com/km/news/detail/6813","state":"ready","title":"គយជូនដំណឹងឱ្យសហគ្រាសក្នុងស្រុក ត្រៀមអនុវត្តលក្ខខណ្ឌថ្មី សម្រាប់នាំចេញផលិតផលអាហារទៅចិន","summary":"អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឱ្យសហគ្រាសផលិតចំណីអាហារដែលមានបំណងនាំចេញទៅចិន ត្រៀមអនុវត្តលក្ខខណ្ឌចុះបញ្ជីថ្មី ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។","body":"អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសឱ្យសហគ្រាសផលិតចំណីអាហារនៅកម្ពុជា ដែលមានបំណងនាំចេញផលិតផលទៅប្រទេស ចិន ត្រៀមអនុវត្តលក្ខខណ្ឌ និងបទប្បញ្ញត្តិថ្មីរបស់អគ្គរដ្ឋបាលគយចិន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ។\n បទប្បញ្ញត្តិថ្មីនេះ ស្តីពី «គោលនយោបាយគ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារ សម្រាប់ការនាំចូលផលិតផលចំណីអាហារទៅកាន់ប្រទេសចិន» មានគោលបំណងពង្រឹងសុវត្ថិភាពចំណីអាហារនាំចូល និងធានានិរន្តរភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាហាររវាងប្រទេសទាំងពីរ។\n អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឱ្យសហគ្រាសពាក់ព័ន្ធ សិក្សា និងត្រៀមអនុវត្តតាមតម្រូវការថ្មីឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងផលប៉ះពាល់ដល់ការនាំចេញផលិតផលទៅទីផ្សារចិន។\n យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង ចិន សម្រេចបានជាង ៥,៦៩ ពាន់លានដុល្លារ កើនឡើង ២៧,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។\n ក្នុងនោះ កម្ពុជានាំចេញទំនិញទៅចិន មានតម្លៃជាង ៤៧៨ លានដុល្លារ ថយចុះ ១,៧% ខណៈការនាំចូលទំនិញពីចិនមកកម្ពុជា មានតម្លៃប្រមាណ ៥,២១ ពាន់លានដុល្លារ កើនឡើង ៣០,៥%៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13495","languageVersionId":"7129","visibilityVersion":"2","versionToken":"a1.6Qmyj9kWfAKc-bimP78YUlKyrFy3_HVeghIVFPDYNF8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-26T10:24:53Z"}