{"asset":"news","key":"6817","locale":"km","id":"news:6817:km","entityId":"news:6817","canonicalUrl":"https://www.kps-tv.com/km/news/detail/6817","state":"ready","title":"សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូស្តង់ដារអន្តរជាតិ នៅត្បូងឃ្មុំ ជំរុញវិស័យកសិឧស្សាហកម្មកម្ពុជា","summary":"ថ្ងៃទី២៧ ខែឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន Wang Wenbin បានសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ សម្រាប់ការនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។","body":"ត្បូងឃ្មុំ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិត និងកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។\nរោងចក្រនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកសិឧស្សាហកម្មនៅកម្ពុជា តាមរយៈការផលិត និងកែច្នៃជ័រកៅស៊ូក្រែបដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងសហភាពអឺរ៉ុប សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស និងផ្គត់ផ្គង់ដល់រោងចក្រផលិតក្នុងស្រុក។\nក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក បានចុះបញ្ជីស្របច្បាប់នៅកម្ពុជា ក្នុងឆ្នាំ២០២៤ ដោយផ្តោតលើការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មជ័រកៅស៊ូ ឱ្យមានតម្លៃបន្ថែម និងរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាកសិករ ព្រមទាំងជំរុញការវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃនៅកម្ពុជា។\nការដាក់ឱ្យដំណើរការរោងចក្រនេះ ត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យសេដ្ឋកិច្ច និងវិនិយោគ ខណៈកម្ពុជាកំពុងបន្តជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារនាំចេញទៅកាន់អន្តរជាតិ។ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13492","languageVersionId":"7120","visibilityVersion":"2","versionToken":"a1.LCScwyM0Qp4pCIiVQ_fOdqn36C6sFIqGPjlcIwAkc9o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-27T02:46:53Z"}