{"asset":"news","key":"6823","locale":"km","id":"news:6823:km","entityId":"news:6823","canonicalUrl":"https://www.kps-tv.com/km/news/detail/6823","state":"ready","title":"មន្ត្រីបសុព្យាបាលខេត្តព្រះសីហនុ ចុះព្យាបាលគោ និងផ្តល់ថ្នាំសង្កូវជូនពលរដ្ឋនៅស្រុកព្រៃនប់","summary":"មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមការងារបានចុះពិនិត្យនិងព្យាបាលគោចំនួន២០ក្បាល នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ព្រមទាំងផ្តល់សម្ភារៈសម្រាប់ការព្យាបាលបន្តនៅមូលដ្ឋាន។","body":"ខេត្តព្រះសីហនុ៖ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា មន្ទីរកំពុងបន្តយុទ្ធនាការចុះជួយសង្គ្រោះ និងព្យាបាលសត្វពាហនៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្ត យ៉ាងសកម្ម។\n ក្នុងយុទ្ធនាការនេះ លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមការងារ រួមមានមន្ត្រីកសិកម្មឃុំ និងពេទ្យសត្វភូមិ ចុះពិនិត្យ និងព្យាបាលសត្វគោជូនប្រជាពលរដ្ឋចំនួន ២០ក្បាល នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។\n ក្រៅពីការព្យាបាលផ្ទាល់ ក្រុមការងារក៏បានផ្តល់សម្ភារៈវេជ្ជសាស្ត្រសត្វមួយចំនួន ដូចជា សឺរាំង ម្ជុល និងថ្នាំព្យាបាលសត្វ ជូនដល់ពេទ្យសត្វភូមិ និងក្រុមប្រឹក្សាឃុំ ដើម្បីទុកប្រើប្រាស់សម្រាប់ការព្យាបាលបន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។\n ក្នុងឱកាសនោះផងដែរ លោកអនុប្រធានការិយាល័យ បានណែនាំឱ្យម្ចាស់សត្វបង្កើនការយកចិត្តទុកដាក់លើការថែទាំសត្វ ពិសេសការផ្តល់ចំណីអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ ដើម្បីបង្ការជំងឺផ្សេងៗ ជាពិសេសនៅក្នុងរដូវវស្សា និងអំឡុងពេលអាកាសធាតុប្រែប្រួល៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13488","languageVersionId":"7108","visibilityVersion":"2","versionToken":"a1.0c2PC45kPOYSw2pTmYkZfN_pG9R4QIOjZLoWt0lJRB8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-27T03:35:15Z"}