{"asset":"news","key":"6832","locale":"km","id":"news:6832:km","entityId":"news:6832","canonicalUrl":"https://www.kps-tv.com/km/news/detail/6832","state":"ready","title":"ពន្ធដារប្រាប់ឱ្យម្ចាស់យានយន្តទៅបង់ពន្ធពីដើមខែមិថុនាតទៅចៀសវាងរងពិន័យពន្ធបន្ថែម","summary":"អគ្គនាយកដ្ឋានពន្ធដារជូនដំណឹងថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៦ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ ការខកខានបង់តាមកាលកំណត់នឹងត្រូវទទួលរងពន្ធបន្ថែមស្មើនឹង១០០ភាគរយនៃប្រាក់ពន្ធត្រូវបង់។","body":"អគ្គនាយកដ្ឋានពន្ធដា ប្រកាសពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី០១ ខែមិថុនាដល់ថ្ងៃទី៣០ ខែវិច្ឆិកាតទៅ។ ករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែមស្មើនឹង ១០០ភាគរយនៃប្រាក់ពន្ធត្រូវបង់តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដា ដែលទទួលបាននៅថ្ងៃទី២៧ ខែឧសភា។\nពន្ធដាបញ្ជាក់ថា ចំពោះយានយន្តដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រង់ពន្ធមធ្យោបាយកន្លងមក ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធនេះដោយគ្រាន់តែភ្ជាប់មកជាមួយឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តតែប៉ុណ្ណោះ។ ចំណែក យានយន្តថ្មីដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២សន្លឹក តាមទម្រង់ VT 001 របស់អគ្គនាយកដ្ឋានពន្ធដារដោយភ្ជាប់មកជាមួយឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។\nម្ចាស់យាន្តយន្តអាចបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ និងនៅធនាគារដៃគូរសហការ ឬក៏អាចបង់តាមរយៈកម្មវិធី «GDT Taxpayer App» សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធកន្លងមក។ ករណីមិនព្រមបង់ ពន្ធដារនឹងដាក់មន្រ្តីទៅប្រចាំការនៅទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)នៅទូទាំងប្រទេស ដើម្បីត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងបន្តចេញលិខិតជូនដំណឹងដល់លំនៅឋានម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធ។ ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ពន្ធគឺជាបន្ទុករបស់រដ្ឋ។ រីឯ យានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាព ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់ ប៉ុន្តែត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ។ ចំណែក យានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និងផ្លាកលេខ ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធឡើយ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦បាន លុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យបានរួចរាល់ជាមុនសិន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13485","languageVersionId":"7099","visibilityVersion":"2","versionToken":"a1.qR9FY5SS2I0Gv1ngKfL36S_33WoVSnZQYooC_4F-y4I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-27T09:16:57Z"}