{"asset":"news","key":"6837","locale":"km","id":"news:6837:km","entityId":"news:6837","canonicalUrl":"https://www.kps-tv.com/km/news/detail/6837","state":"ready","title":"លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រគល់អណ្តូងទឹកមួយជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម","summary":"នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានចុះពិនិត្យការខួងអណ្តូងទឹកជម្រៅ១០០ម៉ែត្រ និងប្រគល់អណ្តូងជូនលោក លួន ចោម អតីតមន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម នៅស្រុកស្ទឹងហាវ។","body":"លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការងារខួងអណ្តូងទឹកស្អាត ជម្រៅ១០០ម៉ែត្រ នៅលើដីឡូត៍សម្បទានសង្គមកិច្ច ស្ថិតក្នុងស្រុកស្ទឹងហាវនាថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៦នេះ។\n ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ក៏បានប្រគល់ និងទទួលអណ្តូងទឹកស្អាតជូនលោក លួន ចោម ភេទប្រុស អាយុ៦៣ឆ្នាំ អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានចូលនិវត្តន៍ និងបច្ចុប្បន្នជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។\n អណ្តូងទឹកនេះ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13484","languageVersionId":"7096","visibilityVersion":"2","versionToken":"a1.V8b4wpWCtenMniQlJIu_fjpiPHHH3wCOpsgJHtUuCUk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-27T10:31:19Z"}