{"asset":"news","key":"6868","locale":"km","id":"news:6868:km","entityId":"news:6868","canonicalUrl":"https://www.kps-tv.com/km/news/detail/6868","state":"ready","title":"សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធបទល្មើស៥ករណី នៅភ្នំពេញ និងព្រៃវែង","summary":"សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២៤នាក់ ពាក់ព័ន្ធបទល្មើស៥ករណី៖ លួច៣ករណី វាយប្លន់យកទូរសព្ទ១ករណី និងប៉ុនប៉ងឃាតកម្ម១ករណី។ តាមសមត្ថកិច្ច ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។","body":"កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ខណ្ឌទួលគោក និងកម្លាំងនគរបាលស្រុកស៊ីធរកណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន ៥ករណីផ្សេងគ្នា។\n យោងតាមសមត្ថកិច្ច ករណីទាំង៥នោះ រួមមាន ករណីលួចចំនួន ៣ករណី ករណីវាយប្លន់យកទូរសព្ទដៃ ១ករណី និងករណីប៉ុនប៉ងឃាតកម្ម ១ករណី។\n ក្រោយបើកការស្រាវជ្រាវ និងប្រមូលភស្តុតាង កម្លាំងជំនាញបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រហូតសរុបបាន ២៤នាក់។\n បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13473","languageVersionId":"7063","visibilityVersion":"2","versionToken":"a1.rVofJ5SH30YjBXY6ds9HVg7M8inDIfuWZ65lten_7E0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-05-29T07:18:12Z"}