# សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធបទល្មើស៥ករណី នៅភ្នំពេញ និងព្រៃវែង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6868>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13473","languageVersionId":"7063","visibilityVersion":"2","versionToken":"a1.rVofJ5SH30YjBXY6ds9HVg7M8inDIfuWZ65lten_7E0"}

Original publication: 2026-05-29T07:18:12Z

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២៤នាក់ ពាក់ព័ន្ធបទល្មើស៥ករណី៖ លួច៣ករណី វាយប្លន់យកទូរសព្ទ១ករណី និងប៉ុនប៉ងឃាតកម្ម១ករណី។ តាមសមត្ថកិច្ច ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ខណ្ឌទួលគោក និងកម្លាំងនគរបាលស្រុកស៊ីធរកណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន ៥ករណីផ្សេងគ្នា។
 យោងតាមសមត្ថកិច្ច ករណីទាំង៥នោះ រួមមាន ករណីលួចចំនួន ៣ករណី ករណីវាយប្លន់យកទូរសព្ទដៃ ១ករណី និងករណីប៉ុនប៉ងឃាតកម្ម ១ករណី។
 ក្រោយបើកការស្រាវជ្រាវ និងប្រមូលភស្តុតាង កម្លាំងជំនាញបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រហូតសរុបបាន ២៤នាក់។
 បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


