# អបអរសាទរ ខួបទី៧៧ ទិវាកុមារអន្តរជាតិ(១ មិថុនា ១៩៤៩ – ១ មិថុនា ២០២៦)ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ»

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6894>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13443","languageVersionId":"7000","visibilityVersion":"2","versionToken":"a1.1QkIaIzZCCll2Kie--Ae0DcQUk10SYhs5PDAP6bShhk"}

Original publication: 2026-06-01T03:01:04Z

អត្ថបទអបអរសាទរទិវាកុមារអន្តរជាតិ លើកឡើងពីការគោរពនិងការការពារសិទ្ធិកុមារ ការទប់ស្កាត់អំពើហិង្សា ពលកម្មកុមារ និងហានិភ័យអនឡាញ ព្រមទាំងការវិនិយោគលើសុខភាព ការអប់រំ សុវត្ថិភាព និងការអភិវឌ្ឍកុមារ ដើម្បីកសាងមូលធនមនុស្សសម្រាប់អនាគត។

ការប្រារព្ធទិវាកុមារអន្តរជាតិ ត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់សារៈសំខាន់នៃការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាព និងការពារកុមារ។ ជាពិសេស ការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ និងហានិភ័យនានាតាមប្រព័ន្ធអនឡាញ ព្រមទាំងការគាំទ្រកុមាររងគ្រោះ និងកុមារងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់ ឱ្យទទួលបានការជួយអន្តរាគមន៍ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
 ជាការពិត កុមារគឺជាធនធានមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូលសម្រាប់អនាគតប្រទេសជាតិ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បង ការវិនិយោគលើសុខភាព ការអប់រំ សុវត្ថិភាព និងការអភិវឌ្ឍកុមារនាពេលបច្ចុប្បន្ន គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់មូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញការអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើន វិបុលភាព និងរុងរឿងនាពេលអនាគត។ កុមារថ្ងៃនេះ គឺជាអ្នកដឹកនាំ និងកម្លាំងអភិវឌ្ឍជាតិថ្ងៃអនាគត៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


