{"asset":"news","key":"6909","locale":"km","id":"news:6909:km","entityId":"news:6909","canonicalUrl":"https://www.kps-tv.com/km/news/detail/6909","state":"ready","title":"នគរបាលឆ្មក់ចូលផ្ទះវីឡារបស់ឧត្តមសេនីយ៍ម្នាក់នៅក្រុងបាត់ដំបង ឃាត់ខ្លួនជនបរទេស២៧នាក់សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ","summary":"រដ្ឋបាលខេត្តបាត់ដំបងបានរាយការណ៍ថា កម្លាំងបានឆ្មក់ចូលវីឡាមួយនៅក្រុងបាត់ដំបង នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ និងឃាត់ខ្លួនជនបរទេស២៧នាក់ ស្រី៩នាក់ ពាក់ព័ន្ធនឹងការសង្ស័យឆបោកអនឡាញ។ របាយការណ៍ក៏បានលើកឡើងពីជនជាតិខ្មែរ៧នាក់ផងដែរ។","body":"ផ្ទះវីឡា១កន្លែង នៅសង្កាត់រតន: ក្រុងបាត់ដំបង ជាកម្មសិទ្ធិរបស់លោកឧត្តមសេនីយ៍ម្នាក់ ដែលសង្ស័យលប់លួចបង្កប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានកម្លាំងគណៈបញ្ជាការរឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឆ្មក់ចូលបង្ក្រាបនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ និងឃាត់ខ្លួនបានជនបរទេសចំនួន២៧នាក់។\nប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម សុខ លូ ប្រធានគណ:បញ្ជាការឯកភាពខេត្តបាត់ដំបង ដោយឈរលើមូលដ្ឋានស្រាវជ្រាវតាមដានលើទីតាំងសង្ស័យខាងលើដោយយកចិត្តទុកដាក់។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង មិនបានបង្ហាញលម្អិតអំពីអត្តសញ្ញាណរបស់ម្ចាស់ផ្ទះវីឡានេះនោះទេ គ្រាន់តែបញ្ជាក់ថា ជាកម្មសិទ្ធិរបស់ឧត្តមសេនីយ៍ម្នាក់។\nរបាយការណ៍ដដែលបញ្ជាក់ថា ជនបរទេស២៧នាក់ (ស្រី ៩នាក់) ត្រូវបានឃាត់ខ្លួនរួមមាន៖ ជនជាតិហ្វីលីពីន២៣នាក់ (ស្រី៨នាក់) មីយ៉ាន់ម៉ា២នាក់ (ស្រីម្នាក់) នីហ្សេរីយ៉ាម្នាក់ និង សេរ៉ាឡេអូនម្នាក់ ព្រមទាំងជនជាតិខ្មែរចំនួន ៧នាក់ ប្រព្រឹត្ត Online Scams។ បើតាមរដ្ឋបាលខេត្ត ពួកគេទើបមកស្នាក់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដែលរត់ចេញពីគោលដៅផ្សេងក្រោយការបង្ក្រាប។ ចំណែក សម្ភារៈអេឡិចត្រូនិចត្រូវបានត្រួតពិនិត្យដោយក្រុមអ្នកបច្ចេកវិទ្យារបស់អគ្គស្នងការនគរបាលជាតិ ឃើញថាពិតជា Online Scams ពិតមែន ហើយវត្ថុតាងទាំងនោះត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីបន្តនីតិវិធី។ ដោយឡែក ផ្ទះវីឡាមួយនេះត្រូវបានបិទសៀលនិងប្រគល់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងទទួលខុសត្រូវ។\nក្រោយការបង្ក្រាបពីរករណីភ្លាមៗនៅក្រុងបាត់ដំងដែលទើបតែចាប់ផ្ដើមសកម្មភាព កម្លាំងសមត្ថកិច្ចបានបង្ហាញថា អាចមានទីតាំងផ្សេងទៀត ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងខិតខំបន្តស្រាវជ្រាវ ដើម្បីបង្ក្រាបការបំបែកខ្លួនជាទ្រង់ទ្រាយតូចៗនេះ និងតាមចាប់មេខ្លោងទាំងឡាយណាដែលមកលាក់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឱ្យខាងតែបាន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13438","languageVersionId":"6985","visibilityVersion":"2","versionToken":"a1.bDES_m7mBUe6nmYd9jG3-eVMSa1dOftW-ywbm40TIAM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-02T02:54:30Z"}