# នគរបាលឆ្មក់ចូលផ្ទះវីឡារបស់ឧត្តមសេនីយ៍ម្នាក់នៅក្រុងបាត់ដំបង ឃាត់ខ្លួនជនបរទេស២៧នាក់សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6909>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13438","languageVersionId":"6985","visibilityVersion":"2","versionToken":"a1.bDES_m7mBUe6nmYd9jG3-eVMSa1dOftW-ywbm40TIAM"}

Original publication: 2026-06-02T02:54:30Z

រដ្ឋបាលខេត្តបាត់ដំបងបានរាយការណ៍ថា កម្លាំងបានឆ្មក់ចូលវីឡាមួយនៅក្រុងបាត់ដំបង នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ និងឃាត់ខ្លួនជនបរទេស២៧នាក់ ស្រី៩នាក់ ពាក់ព័ន្ធនឹងការសង្ស័យឆបោកអនឡាញ។ របាយការណ៍ក៏បានលើកឡើងពីជនជាតិខ្មែរ៧នាក់ផងដែរ។

ផ្ទះវីឡា១កន្លែង នៅសង្កាត់រតន: ក្រុងបាត់ដំបង ជាកម្មសិទ្ធិរបស់លោកឧត្តមសេនីយ៍ម្នាក់ ដែលសង្ស័យលប់លួចបង្កប់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានកម្លាំងគណៈបញ្ជាការរឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឆ្មក់ចូលបង្ក្រាបនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ និងឃាត់ខ្លួនបានជនបរទេសចំនួន២៧នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម សុខ លូ ប្រធានគណ:បញ្ជាការឯកភាពខេត្តបាត់ដំបង ដោយឈរលើមូលដ្ឋានស្រាវជ្រាវតាមដានលើទីតាំងសង្ស័យខាងលើដោយយកចិត្តទុកដាក់។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង មិនបានបង្ហាញលម្អិតអំពីអត្តសញ្ញាណរបស់ម្ចាស់ផ្ទះវីឡានេះនោះទេ គ្រាន់តែបញ្ជាក់ថា ជាកម្មសិទ្ធិរបស់ឧត្តមសេនីយ៍ម្នាក់។
របាយការណ៍ដដែលបញ្ជាក់ថា ជនបរទេស២៧នាក់ (ស្រី ៩នាក់) ត្រូវបានឃាត់ខ្លួនរួមមាន៖ ជនជាតិហ្វីលីពីន២៣នាក់ (ស្រី៨នាក់) មីយ៉ាន់ម៉ា២នាក់ (ស្រីម្នាក់) នីហ្សេរីយ៉ាម្នាក់ និង សេរ៉ាឡេអូនម្នាក់ ព្រមទាំងជនជាតិខ្មែរចំនួន ៧នាក់ ប្រព្រឹត្ត Online Scams។ បើតាមរដ្ឋបាលខេត្ត ពួកគេទើបមកស្នាក់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដែលរត់ចេញពីគោលដៅផ្សេងក្រោយការបង្ក្រាប។ ចំណែក សម្ភារៈអេឡិចត្រូនិចត្រូវបានត្រួតពិនិត្យដោយក្រុមអ្នកបច្ចេកវិទ្យារបស់អគ្គស្នងការនគរបាលជាតិ ឃើញថាពិតជា Online Scams ពិតមែន ហើយវត្ថុតាងទាំងនោះត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីបន្តនីតិវិធី។ ដោយឡែក ផ្ទះវីឡាមួយនេះត្រូវបានបិទសៀលនិងប្រគល់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងទទួលខុសត្រូវ។
ក្រោយការបង្ក្រាបពីរករណីភ្លាមៗនៅក្រុងបាត់ដំងដែលទើបតែចាប់ផ្ដើមសកម្មភាព កម្លាំងសមត្ថកិច្ចបានបង្ហាញថា អាចមានទីតាំងផ្សេងទៀត ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងខិតខំបន្តស្រាវជ្រាវ ដើម្បីបង្ក្រាបការបំបែកខ្លួនជាទ្រង់ទ្រាយតូចៗនេះ និងតាមចាប់មេខ្លោងទាំងឡាយណាដែលមកលាក់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឱ្យខាងតែបាន៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


