{"asset":"news","key":"6917","locale":"km","id":"news:6917:km","entityId":"news:6917","canonicalUrl":"https://www.kps-tv.com/km/news/detail/6917","state":"ready","title":"ទណ្ឌិតជាក្មេងទំនើង៧៩០នាក់កំពុងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វនិងចាក់គម្របលេណដ្ឋានក្រោយផ្ទេរទៅខេត្តជាប់ព្រំដែន","summary":"អគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា ទណ្ឌិតជាក្មេងទំនើង៧៩០នាក់ ក្រោយផ្ទេរទៅមណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តឧត្តរមានជ័យ កំពុងចូលរួមដាំបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាននិងសំណង់បេតុង ដើម្បីគាំទ្រកម្លាំងជួរមុខ។","body":"បន្ទាប់ពីផ្ទេរទៅទៅមណ្ឌលអប់រំប្រែទី៤ និងពន្ធនាគារនៅខេត្តជាប់ព្រំដែន ទណ្ឌិតជាក្មេងទំនើង៧៩០នាក់ កំពុងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន។ បើតាមអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ បាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខកំពុងឈរជើងការពារអធិបតេយ្យជាតិ។\nសូមជម្រាបថា ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្នុងនោះ ទណ្ឌិតជាក្មេងទំនើងចំនួន ៦៥១នាក់ បានបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) និង១៣៩នាក់ទៀតបានបញ្ជូនទៅពន្ធនាគារខេត្តឧត្តរមានជ័យ។ ផ្អែកតាមរបាយការណ៍ពីមណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) និងពន្ធនាគារខេត្តឧត្តរមានជ័យ ទណ្ឌិតជាក្មេងទំនើងខាងលើ បានអនុវត្តយ៉ាងសកម្មស្របតាមវិធានការនានាដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផង។\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13428","languageVersionId":"6955","visibilityVersion":"2","versionToken":"a1.CGd4DqjoiPDHcxroF25nSWFYehtQaaAF5p6bZNOy4G8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-02T04:29:01Z"}