{"asset":"news","key":"6918","locale":"km","id":"news:6918:km","entityId":"news:6918","canonicalUrl":"https://www.kps-tv.com/km/news/detail/6918","state":"ready","title":"អាវុធហត្ថខេត្តសៀមរាបបើកកម្មវិធីហាត់កីឡា Functional Training ជាមួយពលរដ្ឋដើម្បីលើកកម្ពស់សុខភាព","summary":"កងរាជអាវុធហត្ថខេត្តសៀមរាប និងក្លឹប Banteay Athletics Center បានរៀបចំ Functional Training ជាមួយពលរដ្ឋនៅសួនច្បារព្រះរាជដំណាក់ នាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ហើយគ្រោងបន្តរៀងរាល់ល្ងាចថ្ងៃចន្ទ តាមសេចក្តីជូនដំណឹងរបស់អ្នករៀបចំ។","body":"ខេត្តសៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយក្លឹបហាត់ប្រាណ Banteay Athletics Center បានរៀបចំកម្មវិធីហាត់កីឡាបែប Functional Training ជាមួយប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់សុខភាព បង្កើនកម្លាំងកាយ និងជំរុញការចូលរួមលេងកីឡាជាប្រចាំ។\nកម្មវិធីនេះបានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ដោយមានការចូលរួមពីកងកម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ កីឡាប្រភេទ Functional Training ជាលំហាត់ប្រាណដែលផ្តោតលើការពង្រឹងសមត្ថភាពរាងកាយទាំងមូល ជួយបង្កើនកម្លាំង ភាពរហ័សរហួន ភាពអត់ធ្មត់ និងសុខភាពទូទៅឱ្យកាន់តែប្រសើរ។\nកងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់វ័យ ចូលរួមហាត់ប្រាណ និងលេងកីឡាឱ្យបានទៀងទាត់ ដើម្បីថែរក្សាសុខភាព និងបង្កើតរបៀបរស់នៅប្រកបដោយភាពសកម្ម។\nសូមជម្រាបថា កម្មវិធីហាត់កីឡាបែប Functional Training ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប នឹងរៀបចំធ្វើជាប្រចាំរៀងរាល់ល្ងាចថ្ងៃចន្ទ នៅសួនច្បារព្រះរាជដំណាក់ ដោយអាស្រ័យតាមការជូនដំណឹងជាក់ស្តែងពីគណៈរៀបចំកម្មវិធី៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13427","languageVersionId":"6952","visibilityVersion":"2","versionToken":"a1.ygVLV4wX9XmrcKpCLPfDNAoWRKqUDYWLFrL4i45gyDM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-02T06:40:04Z"}