# អាវុធហត្ថខេត្តសៀមរាបបើកកម្មវិធីហាត់កីឡា Functional Training ជាមួយពលរដ្ឋដើម្បីលើកកម្ពស់សុខភាព

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6918>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13427","languageVersionId":"6952","visibilityVersion":"2","versionToken":"a1.ygVLV4wX9XmrcKpCLPfDNAoWRKqUDYWLFrL4i45gyDM"}

Original publication: 2026-06-02T06:40:04Z

កងរាជអាវុធហត្ថខេត្តសៀមរាប និងក្លឹប Banteay Athletics Center បានរៀបចំ Functional Training ជាមួយពលរដ្ឋនៅសួនច្បារព្រះរាជដំណាក់ នាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ហើយគ្រោងបន្តរៀងរាល់ល្ងាចថ្ងៃចន្ទ តាមសេចក្តីជូនដំណឹងរបស់អ្នករៀបចំ។

ខេត្តសៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយក្លឹបហាត់ប្រាណ Banteay Athletics Center បានរៀបចំកម្មវិធីហាត់កីឡាបែប Functional Training ជាមួយប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់សុខភាព បង្កើនកម្លាំងកាយ និងជំរុញការចូលរួមលេងកីឡាជាប្រចាំ។
កម្មវិធីនេះបានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ដោយមានការចូលរួមពីកងកម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ កីឡាប្រភេទ Functional Training ជាលំហាត់ប្រាណដែលផ្តោតលើការពង្រឹងសមត្ថភាពរាងកាយទាំងមូល ជួយបង្កើនកម្លាំង ភាពរហ័សរហួន ភាពអត់ធ្មត់ និងសុខភាពទូទៅឱ្យកាន់តែប្រសើរ។
កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់វ័យ ចូលរួមហាត់ប្រាណ និងលេងកីឡាឱ្យបានទៀងទាត់ ដើម្បីថែរក្សាសុខភាព និងបង្កើតរបៀបរស់នៅប្រកបដោយភាពសកម្ម។
សូមជម្រាបថា កម្មវិធីហាត់កីឡាបែប Functional Training ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប នឹងរៀបចំធ្វើជាប្រចាំរៀងរាល់ល្ងាចថ្ងៃចន្ទ នៅសួនច្បារព្រះរាជដំណាក់ ដោយអាស្រ័យតាមការជូនដំណឹងជាក់ស្តែងពីគណៈរៀបចំកម្មវិធី៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


