{"asset":"news","key":"6922","locale":"km","id":"news:6922:km","entityId":"news:6922","canonicalUrl":"https://www.kps-tv.com/km/news/detail/6922","state":"ready","title":"ក្នុងចំណោមស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោកឆ្នាំ២០២៦អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ចំណាត់ថ្នាក់លេខ៥","summary":"អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានជាប់ចំណាត់ថ្នាក់ទី៥ ក្នុងកម្មវិធី World’s Best New Airport Terminal 2026 របស់ Skytrax។ ពានរង្វាន់នេះវាយតម្លៃស្ថានីយថ្មីដែលបើកក្នុងរយៈពេល១៨ខែមុនពានរង្វាន់ ដោយពិនិត្យបរិក្ខារ សេវាកម្មបុគ្គលិក និងបទពិសោធន៍អ្នកដំណើរ។","body":"ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦ (World’s Best New Airport Terminal 2026) តាមការវាយតម្លៃរបស់ Skytrax World Airport Awards។\nការវាយតម្លៃនេះផ្អែកលើគុណភាពហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារអាកាសយានដ្ឋាន សេវាកម្មផ្តល់ជូនអ្នកដំណើរ គុណភាពបុគ្គលិក និងបទពិសោធន៍របស់អ្នកដំណើរ។ ពានរង្វាន់នេះផ្តល់ជូនអគារស្ថានីយអ្នកដំណើរថ្មី ដែលបានដាក់ឱ្យដំណើរការក្នុងរយៈពេល ១៨ ខែ មុនការប្រគល់ពានរង្វាន់។ លទ្ធផលនេះត្រូវបានប្រកាសជាផ្លូវការនៅក្នុងពិធីប្រគល់ពានរង្វាន់ Skytrax World Airport Awards 2026 ដែលរៀបចំឡើងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុង London ចក្រភពអង់គ្លេស ស្របពេលជាមួយពិព័រណ៍ និងសន្និសីទ Passenger Terminal Expo & Conference។\nឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ការទទួលបានចំណាត់ថ្នាក់នេះ គឺជាការទទួលស្គាល់លើឆាកអន្តរជាតិចំពោះគុណភាព និងស្តង់ដាររបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនឹងរួមចំណែកលើកកម្ពស់វិស័យអាកាសចរណ៍ ទេសចរណ៍ និងការទាក់ទាញវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។\nចំពោះចំណាត់ថ្នាក់កំពូលទាំង៥ នៃស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦រួមមាន៖\n 1.  អាកាសយានដ្ឋាន Aso Kumamoto Airport – ជប៉ុន\n 2.  អាកាសយានដ្ឋាន Terminal 3, Guangzhou Baiyun International Airport – ចិន \n 3.  អាកាសយានដ្ឋាន Terminal 1, San Diego International Airport – សហរដ្ឋអាម៉េរិក\n 4.  អាកាសយានដ្ឋាន Navi Mumbai International Airport – ឥណ្ឌា\n 5.  អាកាសយានដ្ឋាន Techo International Airport – កម្ពុជា\nសមិទ្ធផលនេះបានបង្ហាញពីការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់កម្ពុជា និងការកើនឡើងនៃសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13433","languageVersionId":"6970","visibilityVersion":"2","versionToken":"a1.Fj2PDli_mJcjXgnEqBtJb84Mlg_B6vOq5YZNCcnd3WU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-02T09:10:55Z"}