{"asset":"news","key":"6930","locale":"km","id":"news:6930:km","entityId":"news:6930","canonicalUrl":"https://www.kps-tv.com/km/news/detail/6930","state":"ready","title":"ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើបទបង្ហាញជូនអង្គទូតស្តីពីការសម្រេចចិត្តរបស់កម្ពុជាពាក់ព័ន្ធនឹងតំបន់ទាមទាដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ","summary":"នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានធ្វើបទបង្ហាញជូនបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ ស្តីពីការចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ។","body":"នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការ អន្តរជាតិនានានៅរាជធានីភ្នំពេញ ស្តីពីការវិវត្តចុងក្រោយបង្អស់ទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយ ផ្តោតសំខាន់លើការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) របស់កម្ពុជា។\n ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអ្នកចូលរួមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសេចក្តីជូនដំណឹងផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការចាប់ផ្តើមរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS ដើម្បីដោះស្រាយ ដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13391","languageVersionId":"6890","visibilityVersion":"2","versionToken":"a1.bgC1cB7xUuH1hr-F7gJRe8qYU7slvHU2JiSvMZppyxk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-03T03:41:13Z"}