{"asset":"news","key":"6949","locale":"km","id":"news:6949:km","entityId":"news:6949","canonicalUrl":"https://www.kps-tv.com/km/news/detail/6949","state":"ready","title":"បង្ក្រាបទីតាំង Online Scam នៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ១២នាក់ និងដកហូតទូរស័ព្ទជាង ១០០គ្រឿង","summary":"អាជ្ញាធរខេត្តសហការអយ្យការបង្ក្រាបផ្ទះល្វែងនៅភូមិ១សង្កាត់១ព្រះសីហនុ៣ មិថុនា២០២៦ ឃាត់ចិន១២នាក់ស្រី១។ ដកហូតកុំព្យូទ័រ១០ ទូរស័ព្ទ១៣៣ និងសម្ភារៈសង្ស័យឆបោក; បញ្ជូនស្នងការដ្ឋានសាកសួរកសាងសំណុំរឿងដើម្បីបន្តទៅតុលាការ។","body":"កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅទីតាំងផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។\n ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រចំនួន ១០គ្រឿង ទូរស័ព្ទដៃចំនួន ១៣៣គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ដែលសង្ស័យប្រើប្រាស់ក្នុងសកម្មភាពឆបោកតាមអនឡាញ។\n ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ក្នុងនោះមានស្ត្រី ១នាក់ ហើយទាំងអស់ជាជនជាតិចិន។\n បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13356","languageVersionId":"6844","visibilityVersion":"2","versionToken":"a1.Gi5SFAx-jOusnFrqniWqjIpIF7F1WkhHuE8ldCGUAbs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-04T02:57:27Z"}