{"asset":"news","key":"6970","locale":"km","id":"news:6970:km","entityId":"news:6970","canonicalUrl":"https://www.kps-tv.com/km/news/detail/6970","state":"ready","title":"កម្ពុជា-ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិជិត២លានដុល្លារ សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦","summary":"ប្រាក់ សុខុន និងវ៉ាង វិនពីន ចុះហត្ថលេខា៤ មិថុនា២០២៦លើមូលនិធិមេគង្គ-ឡានឆាងប្រហែល១,៩៨លានដុល្លារសម្រាប់៧គម្រោង។ រួមផ្សិត កសិកម្មជនបទទឹកស្អាត សំបកវេចខ្ចប់ រលាកថ្លើម ទេសចរណ៍ឌីជីថល បច្ចេកវិទ្យាបៃតងសម្រាប់វិស្វករ និងទិន្នន័យទឹក។ តាំងពី២០១៧គាំទ្រ១១៣គម្រោង។","body":"នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦ ចំនួន៧ ដែលមានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក រួមមាន៖\n ១. សហគ្រាសផលិតផ្សិតដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្ដាល\n ២. ការរួមបញ្ចូលការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាតដើម្បីអនាគតទាំងអស៉គ្នា - ដំណាក់កាលទី២\n ៣. ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តសំបកវេចខ្ចប់ នៅក្នុងបណ្ដាប្រទេសមេគង្ក-ឡានឆាង\n ៤. គម្រោងលុបបំបាត់ជំងឺរលាកថ្លើម\n ៥. ឌីជីថលលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង៖ ការត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរចិន\n ៦. ការពង្រីកបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល សម្រាប់វិស្វករក្នុងបណ្ដាប្រទេសអនុតំបន់មេគង្គ\n ៧. ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា៖ គម្រោងការលើកកម្ពស់សមត្ថភាពទិន្ន័យទឹក និងកិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។\n គម្រោងទាំងនេះនឹងរួមចណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអទិភាពរបស់កម្ពុជាលើវិស័យផ្សេងៗរួមមាន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។\n ចាប់ពីឆ្នាំ២០១៧ កម្ពុជាទទួលបានការគាំទ្រថវិកាសម្រាប់គម្រោងចំនួន ១១៣ ក្រោមមូនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះជោគជ័យ បង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនានៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចិរភាព សម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕ ដោយ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13424","languageVersionId":"6943","visibilityVersion":"3","versionToken":"a1.t91SM6e5DwjOdXphAnwAzDvXVAD-VwoRlQgUKKFIXDg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-05T03:24:50Z"}