# កម្ពុជា-ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិជិត២លានដុល្លារ សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6970>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"13424","languageVersionId":"6943","visibilityVersion":"3","versionToken":"a1.t91SM6e5DwjOdXphAnwAzDvXVAD-VwoRlQgUKKFIXDg"}

Original publication: 2026-06-05T03:24:50Z

ប្រាក់ សុខុន និងវ៉ាង វិនពីន ចុះហត្ថលេខា៤ មិថុនា២០២៦លើមូលនិធិមេគង្គ-ឡានឆាងប្រហែល១,៩៨លានដុល្លារសម្រាប់៧គម្រោង។ រួមផ្សិត កសិកម្មជនបទទឹកស្អាត សំបកវេចខ្ចប់ រលាកថ្លើម ទេសចរណ៍ឌីជីថល បច្ចេកវិទ្យាបៃតងសម្រាប់វិស្វករ និងទិន្នន័យទឹក។ តាំងពី២០១៧គាំទ្រ១១៣គម្រោង។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦ ចំនួន៧ ដែលមានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក រួមមាន៖
 ១. សហគ្រាសផលិតផ្សិតដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្ដាល
 ២. ការរួមបញ្ចូលការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាតដើម្បីអនាគតទាំងអស៉គ្នា - ដំណាក់កាលទី២
 ៣. ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តសំបកវេចខ្ចប់ នៅក្នុងបណ្ដាប្រទេសមេគង្ក-ឡានឆាង
 ៤. គម្រោងលុបបំបាត់ជំងឺរលាកថ្លើម
 ៥. ឌីជីថលលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង៖ ការត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរចិន
 ៦. ការពង្រីកបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល សម្រាប់វិស្វករក្នុងបណ្ដាប្រទេសអនុតំបន់មេគង្គ
 ៧. ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា៖ គម្រោងការលើកកម្ពស់សមត្ថភាពទិន្ន័យទឹក និងកិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
 គម្រោងទាំងនេះនឹងរួមចណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអទិភាពរបស់កម្ពុជាលើវិស័យផ្សេងៗរួមមាន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។
 ចាប់ពីឆ្នាំ២០១៧ កម្ពុជាទទួលបានការគាំទ្រថវិកាសម្រាប់គម្រោងចំនួន ១១៣ ក្រោមមូនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះជោគជ័យ បង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនានៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចិរភាព សម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕ ដោយ៖ ឡាយ កុល

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


