# អគ្គិភ័យឆាបឆេះរោងចក្រផលិតប្រអប់ស្នោរនៅខណ្ឌដង្កោខូចខាតធ្ងន់ធ្ងរ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/6982>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13333","languageVersionId":"6808","visibilityVersion":"2","versionToken":"a1.COrXSYjpjmLwL6qPn61tsdwsbA2Ne0TBkdkRqhB3wLw"}

Original publication: 2026-06-05T09:26:43Z

អគ្គិភ័យរោងចក្រប្រអប់ស្នោរខណ្ឌដង្កោ ថ្ងៃទី៤ មិថុនា ប៉ះពាល់អគារប្រហែល៥០០០ម៉ែត្រការ៉េជិត៨០ភាគរយ។ សមត្ថកិច្ចរាយការណ៍ខូចម៉ាស៊ីន១និងប្រអប់ជាង៤ម៉ឺនបេ គ្មានស្លាប់របួស; រថយន្ត១៨ ប្រើទឹកប្រហែល២១៦ម៉ែត្រគូប៣៦ជើង។ មូលហេតុកំពុងស៊ើប។

រោងចក្រផលិតប្រអប់ស្នោរមួយកន្លែងត្រូវបានអគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៤ ខែមិថុនា ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ អគ្គិភ័យនេះបានបង្កឱ្យអគាររោងចក្រទំហំប្រមាណ ៥,០០០ម៉ែត្រការ៉េរងការខូចខាតជិត៨០ភាគរយ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច អគ្គិភ័យបានបំផ្លាញម៉ាស៊ីនផលិតស្នោរ ១គ្រឿង ប្រអប់ស្នោរជាង ៤ម៉ឺនបេ និងវត្ថុធាតុដើមសម្រាប់ផលិតស្នោរជាច្រើន។ តែយ៉ាងណា សំណាងល្អមិនបង្កឱ្យមនុស្សស្លាប់ ឬរងរបួស។
ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តចំនួន ១៨គ្រឿង ចុះអន្តរាគមន៍ និងប្រើប្រាស់ទឹកអស់ប្រមាណ ២១៦ម៉ែត្រគូប ដោយរថយន្តពន្លត់អគ្គិភ័យបានដឹកជញ្ជូនទឹកចេញចូលយ៉ាងមរមាញឹកចំនួន ៣៦ជើង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដនៃការឆាបឆេះនេះ៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


