{"asset":"news","key":"6997","locale":"km","id":"news:6997:km","entityId":"news:6997","canonicalUrl":"https://www.kps-tv.com/km/news/detail/6997","state":"ready","title":"លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះបឋមសិលា «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» រួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា","summary":"លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបញ្ចុះបឋមសិលារតនមន្ទីរនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ឧដុង្គ ថ្ងៃទី៦ មិថុនា២០២៦។ អត្ថបទលើកតួនាទីអគារក្នុងការអប់រំពុទ្ធសាសនា និងការគាំទ្ររបស់រដ្ឋាភិបាលចំពោះសាសនានិងសុខដុមរមនា។","body":"ខេត្តកណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ដែលបានប្រព្រឹត្តទៅនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។\nពិធីដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីសទ្ធាជ្រះថ្លា និងការគោរពប្រណិប័តន៍យ៉ាងជ្រាលជ្រៅរបស់លោកជំទាវបណ្ឌិតចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានគ្រឹះនៃវប្បធម៌ អរិយធម៌ និងសីលធម៌សង្គមខ្មែរ។\n«រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ត្រូវបានសាងសង់ឡើងក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ដែលជាទីបដិបត្តិវិបស្សនាធុរៈដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការផ្សព្វផ្សាយព្រះធម៌ ការអប់រំផ្នែកពុទ្ធសាសនា ព្រមទាំងការរៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងអន្តរជាតិ។\nការសាងសង់សមិទ្ធផលថ្មីនេះ ត្រូវបានចាត់ទុកថាជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិរក្ស និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់លើការលើកស្ទួយវិស័យសាសនា និងការរស់នៅប្រកបដោយសុខដុមរមនារវាងគ្រប់ជំនឿសាសនានៅក្នុងសង្គម។\nក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានបន្តគាំទ្រ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ជាបន្តបន្ទាប់។ ជាក់ស្តែង សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែចូលរួមក្នុងសកម្មភាពព្រះពុទ្ធសាសនា ក៏ដូចជាបរិច្ចាគធនធាន និងថវិកាដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសាសនានានាទូទាំងប្រទេស។\nពិធីបញ្ចុះបឋមសិលានាពេលនេះ មិនត្រឹមតែជាការចាប់ផ្តើមកសាងសមិទ្ធផលពុទ្ធសាសនាថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការរួមចំណែកក្នុងការពង្រឹងមូលដ្ឋានសីលធម៌ ការអប់រំផ្លូវចិត្ត និងការអភិរក្សព្រះពុទ្ធសាសនា ឱ្យបន្តរីកចម្រើន និងស្ថិតស្ថេរជាមួយសង្គមកម្ពុជាជារៀងរហូត។ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13389","languageVersionId":"6884","visibilityVersion":"2","versionToken":"a1.FFTWezjO2sBcfQBWs2rUJbmMpwUQfOmQjI60j5FHM9c"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-06T06:30:19Z"}