{"asset":"news","key":"6999","locale":"km","id":"news:6999:km","entityId":"news:6999","canonicalUrl":"https://www.kps-tv.com/km/news/detail/6999","state":"ready","title":"នគរបាលក្រុងកំពង់សោម បន្តយកចិត្តទុកដាក់សុវត្ថិភាពសិស្សានុសិស្ស ដោយចុះសម្រួលចរាចរណ៍នៅតាមសាលារៀន","summary":"នគរបាលក្រុងកំពង់សោមនិងប៉ុស្តិ៍រដ្ឋបាលបានសម្រួលចរាចរណ៍សាលារៀនព្រឹកថ្ងៃទី៦ មិថុនា២០២៦ ក្រោមការណែនាំថ្នាក់ដឹកនាំ។ កម្លាំងប្រចាំចំណុចសំខាន់ដើម្បីបន្ថយកកស្ទះនិងជួយសិស្សឆ្លងផ្លូវក្នុងពេលចរាចរណ៍មមាញឹក។","body":"ខេត្តព្រះសីហនុ៖ ដើម្បីធានាសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់សិស្សានុសិស្សនៅពេលចូលរៀន កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានបន្តចុះអនុវត្តការងារសម្រួលចរាចរណ៍នៅតាមបណ្តាសាលារៀននានាក្នុងមូលដ្ឋាន។\nសកម្មភាពនេះ ត្រូវបានអនុវត្តនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។\nកម្លាំងនគរបាលបានប្រចាំការនៅតាមចំណុចសំខាន់ៗជុំវិញសាលារៀន ដើម្បីសម្រួលលំហូរចរាចរណ៍ កាត់បន្ថយការកកស្ទះ និងជួយសិស្សានុសិស្សឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ខណៈដែលចំនួនយានយន្តធ្វើដំណើរនាពេលព្រឹកមានភាពមមាញឹក។\nវិធានការនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សមត្ថកិច្ចនគរបាល ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ជាពិសេសសម្រាប់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។ ដោយ៖ សុខ ស៊ីណាន","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13383","languageVersionId":"6875","visibilityVersion":"2","versionToken":"a1.B61Rbr6pMhK9-Zrd11QDjuftGE5jTvn2h1nE3b2UAcY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-06T06:41:11Z"}